ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងចំៗទៅកាន់ លោក Cherdchai Chaivaivid ឯកអគ្គរាជទូតថៃ ប្រចាំអង្គការសហប្រជាជាតិ(UN)ថា ពិតជាមុខក្រាស់ គ្មានការអៀនខ្មាសអ្វីសោះ។ ការលើកឡើងរបស់លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី នេះ ក្រោយឯកអគ្គរាជទូតថៃ ប្រចាំអង្គការសហប្រជាជាតិ (UN) បានប្រាប់ទៅអង្គការ...
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ការវិនិយោគមូលធនថ្មី ចំនួន៦០ម៉ឺនដុល្លារ ដល់ក្រុមហ៊ុនកសិពាណិជ្ជកម្ម ចំនួនពីរ ដែលដឹកនាំដោយស្ត្រីនៅកម្ពុជា ដែលនឹងជួយគាំទ្រក្រុមហ៊ុនទាំងពីរជំរុញឱកាសកំណើនថ្មី និងរួម ចំណែក ដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងនិរន្តរភាពរបស់ប្រទេស។ នេះបើយោងតាមលិខិតរបស់ ADB។ ការវិនិយោគនេះធ្វើឡើងតាមរយៈគម្រោង ADB Frontier ដែលជាគម្រោងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមដែលមានសក្តានុពលកំណើនលឿន។ ការវិនិយោគនេះនឹងជួយក្រុមហ៊ុនកែច្នៃអាហារ...
បន្ទាយមានជ័យ ៖ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានចុះអន្តរាគមន៍ជាបន្ទាន់ ដោយនាំយកអំណោយមនុស្សធម៌ចែក ជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង និងខ្យល់កន្ត្រាក់ចំនួន ១,៤១២ គ្រួសារ ក្នុងក្រុងប៉ោយប៉ែត។ ពិធីនេះដឹកនាំដោយ លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា តំណាង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត...
បរទេស៖ បណ្តាប្រទេសផលិតប្រេង នៅតំបន់ឈូងសមុទ្រ ដោយមានការគាំទ្រយ៉ាងពេញ ទំហឹងពីកងទ័ពជើងទឹក សហរដ្ឋអាមេរិក កំពុងសម្រុកដឹកជញ្ជូន ប្រេងឆៅឆ្លងកាត់ច្រកសមុទ្រ Hormuz យ៉ាងរលូន ដោយហាក់មិនខ្វល់ពីវត្តមាន របស់អ៊ីរ៉ង់ឡើយ។ យោងតាមក្រុមហ៊ុន តាមដានទិន្នន័យនាវាចរណ៍ Kpler បានឱ្យដឹងថា លំហូរប្រេង និងផលិតផលប្រេង ដែលដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់នេះ មានចំនួនជាមធ្យម ១៣,១ លានធុងក្នុងមួយថ្ងៃកាលពីសប្តាហ៍មុន។...
បរទេស៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ បានជួបប្រជុំនៅសេតវិមាន ជាមួយបណ្តាមហាសេដ្ឋីបច្ចេកវិទ្យា ដែលត្រូវបានគេចាត់ទុកថា ជាអ្នកក្តាប់វាសនារបស់ភពផែនដី ។ ជំនួបនេះបានផ្តល់ឱកាសដ៏សំខាន់មួយ សម្រាប់ប្រមុខដឹកនាំរូបនេះ ក្នុងការបង្ហាញភាពជាអ្នកដឹកនាំ ខណៈដែលសហរដ្ឋអាមេរិក កំពុងព្រួយបារម្ភអំពីហានិភ័យ នៃបច្ចេកវិទ្យាថ្មីនេះ ហើយសូម្បីតែភ្ញៀវដែលចូលរួម ក៏ធ្លាប់បានអំពាវនាវឱ្យមានការគ្រប់គ្រងពីរដ្ឋាភិបាលផងដែរ នេះបើតាមការចេញផ្សាយរបស់ CNN...
បរទេស៖ អ្នកសារព័ត៌មាន Mark Stone នៃបណ្តាញទូរទស្សន៍ Sky News ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចោទសួរទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump រួមទាំងថ្នាក់ដឹកនាំកំពូលៗក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) ក្នុងនោះរួមមានទាំងមហាសេដ្ឋី Elon Musk ផងដែរ អំពីលទ្ធភាពនៃការអនុវត្តវិធានការ “ស្វ័យគ្រប់គ្រង”...
ភ្នំពេញ៖ អ្នកស្នេហាវិស័យបាល់ទាត់កម្ពុជា ទទួលបានព័ត៌មានដ៏រំភើបមុនពេលការប្រកួតចាប់ផ្តើម ខណៈដែលក្រុមហ៊ុន Metfone បានទទួលសិទ្ធិផ្សាយបន្តផ្ទាល់ផ្តាច់មុខ ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា សម្រាប់ព្រឹត្តិការណ៍ FIFA ASEAN Cup 2026 ដោយពាំនាំនូវការប្រកួតនេះជូនទស្សនិកជន នៅទូទាំងប្រទេសទស្សនាដោយផ្ទាល់តាមរយៈកម្មវិធី TV360 by Metfone។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់នៅនាទីចុងក្រោយ ដើម្បីធានាថាអ្នកគាំទ្រកម្ពុជានឹងមិនខកខានឱកាស ក្នុងការតាមដានក្រុមជម្រើសជាតិ និងក្រុមឈានមុខគេផ្សេងទៀត ដែលប្រកួតប្រជែងក្នុងព្រឹត្តិការណ៍បាល់ទាត់...
ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានបដិសេធចំពោះការចោទប្រកាន់ របស់ភាគីថៃថា ប្រជាពលរដ្ឋខ្មែរនៅតំបន់ភូមិជោគជ័យ និងព្រៃចាន់ ចូលទៅរស់នៅទឹកដីថៃ ។ ការលើកឡើងរបស់អ្នកនាំពាក្យរងនេះ បន្ទាប់ពីតំណាងថៃ ប្រចាំអង្គការសហប្រជាជាតិ ព្យាយាមចោទថា ប្រជាពលរដ្ឋកម្ពុជានៅតំបន់ភូមិជោគជ័យ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាវិទ្យាស្ថានជាតិស្ថិតិ និងការសិក្សាសេដ្ឋកិច្ច របស់បារាំងបានឱ្យដឹង កាលពីថ្ងៃអង្គារថា បំណុលសាធារណៈរបស់ប្រទេសបារាំងបានកើនឡើងចំនួន ៥៩,៦ ពាន់លានអឺរ៉ូ ឬត្រូវជា៦៧,៧ ពាន់លានដុល្លារអាមេរិកនៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៦ ពីត្រីមាសមុន ដែលកើនឡើង៣,៥៩ ទ្រីលានអឺរ៉ូ ឬ៤,០៨ ទ្រីលានដុល្លារ ឬគឺស្មើនឹង១១៩ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ។ យោងតាម Insee...
បន្ទាយមានជ័យ៖ ជំនន់ទឹកភ្លៀងយ៉ាងគំហុកបាន និងកំពុងវាយប្រហារ ខេត្តបន្ទាយមានជ័យយ៉ាងធ្ងន់ធ្ងរ ដោយបានបង្ខំឱ្យអាជ្ញាធរប្រញាប់ប្រញាល់ជម្លៀសប្រជាពលរដ្ឋ ២,៤៣៤ គ្រួសារទៅកាន់ទីទួលសុវត្ថិភាព ខណៈផ្លូវថ្នល់ ៣៤៥ កន្លែង (ប្រវែង ១៨៧,៦៨៤ ម៉ែត្រ) និងដំណាំស្រូវជាង ១៨,០០០ ហិកតា រងការលិចលង់ធ្ងន់ធ្ងរ។ យោងតាមរបាយការណ៍បច្ចុប្បន្នភាពពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត គិតត្រឹមល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ គ្រោះធម្មជាតិនេះបានប៉ះ...