ស្វាយរៀង៖ នៅវេលាម៉ោង៦:០០នាទីព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិអង្គាសដី ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បណ្ដាលឱ្យបងប្អូនកម្មករនិយោជិតចំនួន១៤រូបរងរបួស ក្នុងនោះ២រូបរងរបួសធ្ងន់ និង១២រូបរងរបួសស្រាល។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ជនរងគ្រោះទាំងអស់កំពុងទទួលការសង្គ្រោះ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ខណៈមន្ត្រីជំនាញរបស់ក្រសួងការងារ...
ភ្នំពេញ ៖ នៅស្ថានីយអ្នកដំណើរចេញ នៃអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ មន្ត្រីគយនិងរដ្ឋាករសហការជាមួយមន្ត្រី នគរបាលអន្តោប្រវេសន៍ បានធ្វើការត្រួតពិនិត្យអ្នកដំណើរបរទេសម្នាក់ ត្រៀមធ្វើដំណើរចាកចេញពីកម្ពុជា រកឃើញម្សៅម៉ត់ពណ៌ស សង្ស័យជាសារ ធាតុញៀនប្រភេទហេរ៉ូអ៊ីន ទម្ងន់សុទ្ធសរុប ៣ ១៤៨,៩៧ ក្រាម លាក់បង្កប់ក្នុងវ៉ាលីសសំលៀកបំពាក់ ។ បន្ទាប់ពីបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួច ក្រុមការងារបានប្រគល់ជនសង្ស័យ វត្ថុតាង...
ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ការអនុវត្តច្បាប់ផ្លូវថ្នូល មិនមែនត្រឹមតែការត្រួតពិនិត្យ និងចាត់វិធានការប៉ុណ្ណោះទេ ត្រូវភ្ជាប់ជាមួយការផ្សព្វផ្សាយ ការណែនាំ និងការបង្កើនការយល់ដឹងដល់អ្នកប្រើប្រាស់ផ្លូវ។ ការលើកឡើងរបស់ លោក ប៉េង ពោធិ៍នា នាឱកាសអញ្ជើញជាអធិបតីក្នុងពីធីបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅថ្ងៃទី២៩...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា មណ្ឌលសុខភាព គឺជាច្រកទ្វារទី១ របស់វិស័យសុខាភិបាល ដែលនៅកៀកជិតបំផុតជាមួយប្រជាពលរដ្ឋ ។ ក្នុងជំនួបជាមួយគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨) នៃព្រឹទ្ធសភា លោកសាស្រ្តាចារ្យ ឈាង...
ភ្នំពេញ ៖ លោកឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានជួបពិភាក្សាការងារជាមួយលោក Choi Won-yong អភិបាលក្រុងផ្យង់ថេក នៅសាលាក្រុងផ្យង់ថេក ខេត្តខ្យង់គីដូ នៃសាធារណរដ្ឋកូរ៉េ ។ កិច្ចជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាអំពីកាលានុវឌ្ឍភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ មនុស្សធម៌ និងលទ្ធភាពក្នុងការបង្កើតចំណងសម្ព័ន្ធមេត្រីភាពរវាងក្រុងផ្យង់ថេក និងទីក្រុងភ្នំពេញ។ ...
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធិ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ ទៅចែកជូនកងកម្លាំង នគរបាលការពារព្រំដែនគោក ដែលកំពុងឈរជើងបំពេញ បេសកកម្មយ៉ាងសកម្ម តាមភូមិសាស្ត្ររបស់ខ្លួនគ្រប់គ្រង ក្នុងស្ថានភាព ដែលទឹកជំនន់កំពុងជន់លិចយ៉ាងធ្ងន់ធ្ងរ។ បេសកកម្មចុះជួបដល់ទីតាំងនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់...
ភ្នំពេញ ៖ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល (SSCA) លោក ស៊ីន ចាន់សិរីវុត្ថា បញ្ជាក់ថា ទោះបីជាកម្ពុជាមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ដូចហេតុការណ៍កើតឡើងនៅប្រទេសជិតខាងក៏ដោយ ក៏អាកាសយានដ្ឋានអន្តរជាតិតេជោ មិនអាចជួបបញ្ហានូវការជន់លិខនោះទេ។ ការមិនជួបនូវបញ្ហាជន់លិចនេះ ត្រូវបានអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ថា ព្រោះអាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតក្នុងកម្រិត 4Fនេះ ត្រូវបានរៀបចំសាងសង់ឡើង...
គែរ៖ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El-Sisi បានឧ្យដឹងថា ដំណោះស្រាយរដ្ឋពីរ (two-state solution) គឺជាមធ្យោបាយតែមួយគត់ ដើម្បីសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងនៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយលោកបានបញ្ជាក់ជាថ្មីថា សន្តិភាពគឺជាជម្រើសជាយុទ្ធសាស្ត្ររបស់ប្រទេសអេហ្ស៊ីប។ យោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យប្រធានាធិបតីអេហ្ស៊ីប លោក Sisi បានលើកឡើងបែបនេះក្នុងអំឡុងពេលកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រី លោក Mostafa Madbouly...
ដូហា៖ ប្រទេសកាតា បានប្រកាសថា កិច្ចប្រជុំ និងការទាក់ទងគ្នា ដែលមានគោលបំណងផ្សះផ្សាភាពខុសគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែបន្តដំណើរការ ដោយទីក្រុងដូហាដើរតួនាទីជាអ្នកបញ្ជូនសាររវាងភាគីទាំងពីរ និងព្យាយាមស្វែងរកចំណុចរួមឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី។ លោក Majed Al Ansari អ្នកនាំពាក្យក្រសួងការបរទេសកាតា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍របស់ក្រសួងថា មានកិច្ចប្រជុំ និងការផ្លាស់ប្តូរសារជាច្រើនបានកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ រួមទាំងកិច្ចប្រជុំនៅទីក្រុងញូវយ៉កផងដែរ។ លោក Al Ansari...
អូតាវ៉ា៖ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានស្វាគមន៍ការវិនិយោគដ៏សំខាន់មួយពីវិស័យឯកជន ខណៈដែលក្រុមហ៊ុន LNG Canada បានអនុម័តគម្រោងពង្រីកដំណាក់កាលទី ២ របស់ខ្លួន។ គម្រោងនេះនឹងធ្វើឱ្យកន្លែងផលិតនេះក្លាយជាកន្លែងផលិតធំជាងគេទី ២ នៃប្រភេទនេះនៅក្នុងពិភពលោក និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរបស់កាណាដាជាមួយអាស៊ី។ យោងតាមសេចក្តីប្រកាសព័ត៌មានមួយដែលចេញដោយការិយាល័យនាយករដ្ឋមន្ត្រី ការសម្រេចចិត្តរបស់ក្រុមហ៊ុន LNG Canada គឺផ្អែកលើភាពជោគជ័យនៃគម្រោងដំណាក់កាលទី ១...