ប្រាទីស្លាវ៉ា៖ សេដ្ឋកិច្ចរបស់ប្រទេសស្លូវ៉ាគីត្រូវបានគេរំពឹងថា នឹងកើនឡើង ០,៨ ភាគរយនៅឆ្នាំ ២០២៦ និងកើនឡើងដល់ ១,៨ ភាគរយនៅឆ្នាំ ២០២៧ នេះបើយោងតាមការព្យាករណ៍ម៉ាក្រូសេដ្ឋកិច្ចចុងក្រោយបំផុត ដែលចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុស្លូវ៉ាគី។ ក្រសួងបានបញ្ជាក់ថា សេដ្ឋកិច្ចនឹងមានភាពប្រសើរឡើងក្នុងកម្រិតមធ្យម ទោះបីជាមានសម្ពាធពីខាងក្រៅបន្តកើតមានក៏ដោយ រួមទាំងភាពតានតឹងផ្នែកពាណិជ្ជកម្ម វិបត្តិថាមពល ពន្ធគយរបស់សហរដ្ឋអាមេរិក និងការធ្លាក់ចុះនៃសមត្ថភាពប្រកួតប្រជែងនៅទូទាំងសហភាពអឺរ៉ុប។ ការងើបឡើងវិញនៃការប្រើប្រាស់របស់គ្រួសារ និងការនាំចេញត្រូវបានគេរំពឹងថានឹងជួយគាំទ្រដល់កំណើនសេដ្ឋកិច្ច ខណៈដែលការពង្រីកផលិតកម្មជាបន្តបន្ទាប់នៅរោងចក្រផលិតរថយន្ត...
ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោក ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងាររគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ចំនួន ៦៧៥នាក់ ក្នុងស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ពិធីសំណេះសំណាលនេះ ត្រូវបានរៀបចំឡើងដាច់ដោយឡែកពីគ្នានៅទីតាំងចំនួន ២ គឺ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានសម្រេចឱ្យបន្ថែម ២ដុល្លារ លើតួលេខ ២១០ដុល្លារ សម្រា់ប្រាក់ឈ្នួលអប្បបរមាកម្មករ និយោជិតវិស័យកាត់ដេរឡើងដល់ ២១២ដុល្លារ ក្នុង ១ខែ នៅឆ្នាំ២០២៧ ខាងមុខ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦...
ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានធ្វើកោសលវិច័យទូរសព្ទ ៨៤៦ គ្រឿង កុំព្យូទ័រ៨៤គ្រឿង និងស៊ីមកាតទូរសព្ទអន្តរជាតិចំនួន ៤៦៧ ស៊ីម របស់ពួកអនឡាញហ្គេម ដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យដែលសរុបទាំងអស់ចំនួន១៣៩៧គ្រឿង-ស៊ីម។ យោងតាមសេចក្តីជូនដំណឹងស្តីពីកិច្ចប្រជុំលើកទី១៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានឱ្យដឹងថា ក្នុងការធ្វើកោសលវិច័យលើទូរស័ព្ទ កុំព្យូទ័រ និងស៊ីមកាតទូរសព្ទអន្តរជាតិរបស់ពួកអនឡាញហ្គេមទាំងជាង១ពាន់គ្រឿងនិងស៊ីមនេះ ACU ក៏បានស្រាវជ្រាវរកអំពីរចនាសម្ព័ន្ធ និងការទទួលខុសត្រូវនៃទំនាក់ទំនងការងារ ក្នុងសកម្មភាពអនឡាញហ្គេមរបស់ជនត្រូវចោទ២២ នាក់ ,...
ភ្នំពេញ ៖ នៅថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានអញ្ជើញជាអធិបតី និងហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើកំណត់ត្រានៃការពិភាក្សា សម្រាប់គម្រោងអភិវឌ្ឍន៍សមត្ថភាពក្នុងការផលិត ការធ្វើបច្ចុប្បន្នភាព និងការចែកចាយផែនទីនាវាចរណ៍អេឡិចត្រូនិក ដើម្បីបង្កើនសុវត្ថិភាពក្នុងការធ្វើនាវាចរណ៍ ជាមួយលោក SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា (JICA)។...
វៀតណាម៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសង្គមនិយមវៀតណាម លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ឡេ មិញ ហ៊ឹង Lê Minh Hưng នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម...
ទីក្រុងប៉េកាំង ៖ សកម្មភាពរោងចក្ររបស់ប្រទេសចិនបានវិលត្រឡប់មករកកំណើនវិញនៅក្នុងខែកញ្ញា នេះបើយោងតាមការស្ទង់មតិផ្លូវការនៅថ្ងៃពុធនេះ។ កំណើននេះកើតឡើងដោយសារការធូរស្រាលនៃបញ្ហាអាកាសធាតុ ដែលបានអនុញ្ញាតឱ្យរោងចក្រនានា បន្តប្រតិបត្តិការឡើងវិញ រួមផ្សំជាមួយនឹងកំណើននៃតម្រូវ ការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សកល ដែលបានជួយគាំទ្រដល់វិស័យឧស្សាហកម្មយ៉ាងខ្លាំង នេះបើតាមការផ្សាយពី Reuters ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ យោងតាមការិយាល័យស្ថិតិជាតិចិន (NBS) សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) ផ្នែកផលិតកម្មផ្លូវការ...
បរទេស ៖ កងទ័ពសហរដ្ឋអាមេរិកបានដកខ្លួន ចេញពីមូលដ្ឋានទ័ព ដែលនៅសេសសល់របស់ខ្លួន នៅក្នុងប្រទេសអ៊ីរ៉ាក់នៅថ្ងៃពុធនេះ។ ការដកកងកម្លាំងនេះ បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងថា វានឹងបន្សល់ ទុកនូវចន្លោះប្រហោងផ្នែកសន្តិសុខ ដែលអាចផ្តល់ឱកាសដល់ក្រុមប្រដាប់ អាវុធគាំទ្រ ដោយអ៊ីរ៉ង់កាន់តែមានភាពគឃ្លើន ព្រមទាំងបើកផ្លូវឱ្យក្រុមរដ្ឋអ៊ិស្លាម (IS) ដែលកំពុងកម្រើកឡើងវិញ អាចមានឱកាសប្រមូលផ្តុំកម្លាំងសារជាថ្មី នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Reuters ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦...
បរទេស៖ អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Takeshi Iwaya បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា ប្រទេសចិនមានទស្សនៈវិជ្ជមាន ក្នុងការជំរុញការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ច និងវិស័យឯកជនជាមួយប្រទេសជប៉ុន បន្ទាប់ពីលោកបានជួបពិភាក្សា ជាមួយមន្ត្រីជាន់ខ្ពស់ចិន ក្នុងគោលបំណងស្តារទំនាក់ទំនង ទ្វេភាគីដែលកំពុងតានតឹងឡើងវិញ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន kyodo ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងបញ្ហានាំចេញរ៉ែកម្រ ក្នុងនាមជាប្រធានគណៈប្រតិភូធុរកិច្ចជប៉ុន លោក...
បន្ទាយមានជ័យ៖ អាជ្ញាធរស្រុកព្រះនេត្រព្រះ បានជួបជុំគ្នា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី២៨ ដើម្បីត្រួតពិនិត្យមើលលទ្ធផល ការងារប្រចាំថ្ងៃ និងដោះស្រាយបញ្ហាក្តៅៗ ដែលប្រជាពលរដ្ឋកំពុងជួបប្រទះ នៅតាមមូលដ្ឋាន ។ កិច្ចប្រជុំដែលដឹកនាំដោយលោក កែវ ប៊ុនយឿន ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហឿន វីរៈ អភិបាលស្រុក...