ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃប្រេងឥន្ធនៈ លក់រាយនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី១ រហូតដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ គឺសាំងធម្មតា មានតម្លៃ៤៤០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូ៥១៥០រៀល ក្នុងមួយលីត្រ៕
ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឃួន ផុនរតនៈ បានផ្តាំផ្ញើដល់ក្រុមនិស្សិតកម្ពុជាមកបន្តការសិក្សានៅកូរ៉េ ត្រូវប្រឹងប្រែងខិតខំរៀនសូត្រ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ជាតិ ។ ក្នុងឱកាសទទួលស្វាគមន៍និស្សិតខ្មែរចំនួន៧០នាក់ មកបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅតាមគ្រឹះស្ថានឧត្តមសិក្សានានា ក្នុងសាធារណរដ្ឋកូរ៉េ នៅព្រលានយន្តហោះអ៊ីនឆន់ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោកឃួន ផុនរតនៈ បានថ្លែងអំណរគុណចំពោះ...
កំពង់ធំ ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ យោធភូមិភាគទី៤ នាព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីប្រគល់ថវិកា ឧបត្ថម្ភមាតុភាព របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការពារជាតិ និងថវិកាជំនួយឧបត្ថម្ភ របស់អង្គភាពនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករកកំពង់ធំ ជូនដល់យោធិនដែលបានសម្រាកលំហែរមាតុភាព ចំនួន ៣ រូប ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម...
ភ្នំពេញ ៖ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចបង្គោលព្រំដែនលេខ៧២ (បង្គោលឯកភាព) ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង៨និង៣៧នាទីព្រឹក ក្រុមអ្នកសម្របសម្រួល...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបញ្ជាឱ្យអធិការខណ្ឌសែនសុខ ស្រាវជ្រាវរកបុរសម្នាក់ បន្ទាប់ពីបន្ទោបង់ដាក់ផ្លាកសញ្ញាចរាចរណ៍ នៅលើកំណាត់ផ្លូវហាន់ណូយ ដើម្បីអនុវត្តចាត់វិធានការតាមជំនាញ ចំពោះមុខរបស់សមត្ថកិច្ច ។ តាមរយៈក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ថា នៅពេលថ្មីៗនេះ...
ខេត្តសៀមរាប: នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជេីញចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក មន់ បូរិន ក្រុមការងារយុវជន គណបក្សខេត្ត ចុះមូលដ្ឋានស្រុកសូទ្រនិគម និងជាប្រធានក្រុមការងារយុវជន គណបក្សខេត្តចុះមូលដ្ឋានឃុំខ្មាស់។ ប្រកបដោយសេចក្តីទុក្ខដ៏ក្រៀមក្រំនេះ ហើយក៏សូមចូលរួមរំលែកនូវមរណទុក្ខជាមួយ ក្រុមគ្រួសាររបស់លោក...
ភ្នំពេញ ៖ កម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទី២៤ ឈ្មោះ ក្រវាន់ (Krovanh) T2624 និងព្យុះទី១៨ ឈ្មោះ សូដេល (Saudel) T2618នោះទេ ប៉ុន្តែស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ មានភ្លៀងធ្លាក់នៅតំបន់មួយចំនួនផងដែរ ៕
កំពង់ធំ ៖ ក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោធិបតី នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានរួមគ្នាគោរពវិញ្ញាណក្ខន្ធសពលោក ពលបាលទោ អៀត កៅ អាយុ ៥៨ឆ្នាំ ដែលបានទទួលមរណភាព កាលពីម្សិលមិញនេះ ដោយរោគាពាធ ។ ពិធីនេះប្រព្រឹត្តិទៅ នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង ស្ថិតនៅក្នុងឃុំក្រយា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អតីតរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការធានា សន្តិសុខស្បៀង និងការនាំចេញ នាពេលកន្លងមក ។ ក្នុងសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពបណ្ឌិតសភាចារ្យ ច័ន្ទ...
កាត់ម៉ាន់ឌូ៖ អាជ្ញាធរកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិ របស់ប្រទេសនេប៉ាល់ បានឧ្យដឹងថា គិតត្រឹមម៉ោង ៦ល្ងាច ម៉ោងក្នុងស្រុកនៅថ្ងៃចន្ទ សាកសពចំនួន ៩៣៩ នាក់ ត្រូវបានរកឃើញពីតំបន់ ដែលរងគ្រោះ ដោយរអិលបាក់ដី និងមានមនុស្ស ៣.៩២៥ នាក់នៅតែបន្ដបាត់ខ្លួន។ មុននេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ក៏បានបញ្ជាក់ផងដែរថា មានមនុស្ស ១៦នាក់ស្លាប់...