កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញនិងយកគំរូដឹកនាំដ៏ប៊ិនប្រសពឈ្លាសវៃ ប្រកបដោយគុណធម៌ ជ្រះថ្លាក្នុងព្រះពុទ្ធសាសនារបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយត្រី ម៉េង...
បន្ទាយមានជ័យ៖ ជនសង្ស័យសរុបចំនួន ៥៨៧នាក់ (ស្រី ១០៥នាក់) ត្រូវបានកម្លាំងជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលផ្ទាល់ពីតំណាងអយ្យការអមសាលាដំបូងខេត្ត បង្ក្រាបនិងឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងប្រតិបត្តិការចុះឆែកឆេរទីតាំងឆបោកតាមប្រព័ន្ធអេឡិចត្រូនិក (Online Scam) ដ៏ធំមួយកន្លែង កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅអគារកញ្ចក់កម្ពស់ ៣០ជាន់ ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។...
បន្ទាយមានជ័យ ៖ ជនសង្ស័យ៣នាក់នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦នេះត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីលួចនាំចូលទំនិញរត់ពន្ធពីប្រទេសថៃ និងប្រើប្រាស់សារធាតុញៀន ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត...
ខេត្តពោធិ៍សាត់៖ ព្រឹកថ្ងៃអាទិត្យ ទី ៤ ខែតុលា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាច្រើនរូប ចូលរួមក្នុងពិធីបុណ្យបង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរស បុព្វការីជន សាច់ញាតិជិតឆ្ងាយ និងជាពិសេសដួងវិញ្ញាណក្ខន្ធវីរកងទ័ពជួរមុខ ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដី...
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន ៩៣៩ គ្រួសារ នៅតំបន់ព្រំដែនប៉ោយប៉ែត នៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២៦ នេះ បានទទួល អំណោយស្បៀងសង្គ្រោះបន្ទាន់ភ្លាមៗពី លោក កែ គឹមយ៉ាន តំណាងអ្នករាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងក្រុមការងារ ពិធីនេះរៀបចំធ្វើនៅច្រកទ្វារព្រំដែន អន្តរជាតិស្ទឹងបត់ ក្រុងប៉ោយប៉ែត...
កំពង់ស្ពឺ៖ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ០៨:២៧នាទីព្រឹក ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ HotLine 1292(២៤ម៉ោងលើ២៤ម៉ោង) នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលការហៅចូលពីបងប្អូនប្រជាពលរដ្ឋម្នាក់ បានរាយការណ៍និងប្តឹងដើម្បីសុំកិច្ចអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ករណីរំលោភនៅចំណុចភូមិរ៉ា សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ បន្ទាប់ពីទទួលបានព័ត៏មានភ្លាមៗនៅម៉ោង៨:៥៥នាទីព្រឹក...
ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធី ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០៣ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ក្រោយពីក្រុមជនសង្ស័យទាំង០៣នាក់នេះ បានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅក្នុងរោងចក្រក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច។ កាលពីវេលាម៉ោង២៣:២៤នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ កន្លងមកនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វើការចេញល្បាតចល័តតាមផ្លវត្រង់ភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន...
សាធារណរដ្ឋកូរ៉េ ៖ ពលករ ពលការិនី និងសហគមន៍ខ្មែរប្រមាណជាង ១ ៥០០នាក់ ដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ បានជួបជុំគ្នាយ៉ាងកក់ក្តៅក្នុងកម្មវិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី លោក សេង សក្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ...
ភ្នំពេញ ៖ ប្រជាពលរដ្ឋបានលើកឡើងថា បងប្អូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប គួរតែមានការសប្បាយចិត្តចំពោះការបន្តដំឡើងប្រាក់ឈ្នួលនៅកម្ពុជា ខណៈប្រាក់ឈ្នួលកម្មករ នៅប្រទេសមួយចំនួនក្នុងតំបន់ នៅមានកម្រិតទាបជាងកម្ពុជា។ អ្នកស្រី ចាប ស្រីពៅ ជាពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ បានលើកឡើងថា បើទោះបីការដំឡើងប្រាក់ឈ្នួល មិនអាចឆ្លើយតប ទៅនឹង តម្រូវការរបស់មនុស្សគ្រប់រូបបានទាំងស្រុងក៏ដោយ ក៏ប្រាក់ឈ្នួលដែល ត្រូវបានកែសម្រួល...
ភ្នំពេញ ៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការប្រកួតប្រជែងជំនាញ ជាការបញ្ចេញទេពកោសល្យ និងបង្កើតឱកាសជោគជ័យ!” នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស...