កំពង់ស្ពឺ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា គិតចាប់ពីឆ្នាំ២០០៦ មកពេលនេះ កម្ពុជា បានបញ្ជូនកម្លាំងសរុបជាង ១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកម្មរក្សាសន្ដិភាព របស់អង្គការសហប្រជាជាតិ។ ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃសៅរ៍...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា ក្នុងរយៈពេល១៣ថ្ងៃ យុវជនកម្ពុជា ជិត១ម៉ឺន៥ពាន់នាក់ បានដាក់ពាក្យចូលបំពេញកាតព្វកិច្ចយោធា ដោយស្ម័គ្រចិត្ត ដោយគ្មានការបង្ខិតបង្ខំឡើយ ៕
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា កម្ពុជាបញ្ជូនកម្លាំងជាង១ម៉ឺននាក់ ចូលរួមបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ ចាប់តាំងពីបញ្ជូនជាលើកដំបូង ក្នុងឆ្នាំ២០០៦៕
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា រាជរដ្ឋាភិបាល គ្រោងនឹងចំណាយថវិកា ថ្នាក់ជាតិឆ្នាំ២០២៧ សរុបឱ្យស្ថិតក្នុងកម្រិតចំនួន ៣៩ ៧០០ប៊ីលានរៀល ត្រូវជា ១៦,៥៧% នៃផ.ស.ស. ឬកើនចំនួន ៣,២% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣...
បរទេស៖ មន្ត្រីសន្តិសុខជាន់ខ្ពស់អ៊ីរ៉ង់ ពីររូបបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ទីក្រុងតេអេរ៉ង់បានរៀបចំផែនការ លម្អិតដើម្បីកំណត់គោលដៅវាយប្រហារលើខ្សែ ខ្សែកាបទំនាក់ទំនងក្រោមសមុទ្រនៅក្នុងតំបន់ឈូងសមុទ្រពែក្ស ប្រសិនបើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល វាយប្រហារលើអ៊ីរ៉ង់ម្តងទៀត ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ថា ការលើកឡើងរបស់អ៊ីរ៉ង់ធ្វើឡើងបន្ទាប់ពីមានការព្រមានពីមន្ត្រីអ៊ីរ៉ង់ថា ខ្សែកាបក្រោមសមុទ្រនៅក្នុងតំបន់នេះ អាចក្លាយជាគោលដៅវាយប្រហារនៅក្នុងជម្លោះណាមួយដែលផ្ទុះឡើងវិញ ប្រសិនបើកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតជាមួយទីក្រុងវ៉ាស៊ីនតោនបរាជ័យ។ មន្ត្រីសន្តិសុខអ៊ីរ៉ង់ទាំងពីររូប...
បេទេស៖ មន្ត្រីរដ្ឋបាលម្នាក់បាននិយាយកាលពីថ្ងៃសុក្រថា ជំនួយប្រេងម៉ាស៊ូតចំនួន ៨ ពាន់លានដុល្លាររបស់រដ្ឋបាលលោក ត្រាំ សម្រាប់កសិករ នឹងត្រូវចែកចាយបន្ទាប់ពីការបោះឆ្នោតថ្ងៃទី ៣ ខែវិច្ឆិកា។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសជំនួយនេះនៅក្នុងការជួបជុំមួយ នៅរដ្ឋ Kansas កាលពីថ្ងៃចន្ទ...
កំពង់ស្ពឺ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឱ្យដឹងថា ចំពោះការបោសសំអាតមីន កម្ពុជានៅតែរក្សាបានលំដាប់ល្អលើឆាកអន្តរជាតិ ដោយទទួលបានការវាយតម្លៃខ្ពស់ ពីអង្គការសហប្រជាជាតិ។ ការឱ្យដឹងរបស់ នាយឧត្តមសេនីយ៍ ទៀ សីហា នាឱកាសអញ្ជើញចូលរួមពិធីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា ក្រោមអធិបតីភាព...
កំពង់ស្ពឺ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីអបអរសាទរខួប ២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦។ សូមបញ្ជាក់ថា កម្ពុជាបន្តឈរនៅលំដាប់ថ្នាក់លេខ២៤ ក្នុងចំណោមប្រទេសចំនួន១២០...
ភ្នំពេញ៖ យោងតាមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានវាយតម្លៃថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងអាចសម្រេចបានអត្រា ៤,០% សម្រាប់ឆ្នាំ២០២៦ និង ៤,៨% សម្រាប់ឆ្នាំ២០២៧។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) ដោយបានពិភាក្សា...