ភ្នំពេញ ៖ លោកប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ថា ក្រោមម្លប់សុខសន្តិភាព និងស្ថិរភាពនយោបាយ ក៏ដូចជាលំនឹងម៉ាក្រូសេដ្ឋកិច្ច កម្ពុជាមានឱកាសអភិវឌ្ឍន៍ប្រទេសយ៉ាងលឿនរហ័ស ជាពិសេសគឺវិស័យហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ផ្លូវ និងស្ពាន ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា ទន្ទឹមនឹងការដោះស្រាយបញ្ហាជនភៀសសឹកនិងបញ្ហាព្រំដែនជាមួយប្រទេសថៃ យ៉ាងសកម្មមមាញឹក...
ខួប១ឆ្នាំនៃគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល គឺជាឱកាសដ៏មានសារៈសំខាន់មួយសម្រាប់សហគមន៍អន្តរជាតិ ព្រោះគំនិតផ្តួចផ្តើមនេះត្រូវបានស្នើឡើងជាផ្លូវការដោយលោក Xi Jinping ប្រធានរដ្ឋចិន នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំ «អង្គការសហប្រតិបត្តិការសៀងហៃ+» នៅទីក្រុងធានជីន។ លោក Xi Jinping បានអំពាវនាវឱ្យបណ្តាប្រទេសនានារួមគ្នាជំរុញការកសាងប្រព័ន្ធអភិបាលកិច្ចសកលមួយ ដែលកាន់តែមានយុត្តិធម៌ និងសមធម៌ ហើយឆ្ពោះទៅរកការកសាងសហគមន៍ដែលមានអនាគតរួមសម្រាប់មនុស្សជាតិ។ ការលើកឡើងនូវគំនិតផ្តួចផ្តើមនេះ កើតឡើងនៅក្នុងឆ្នាំដែលពិភពលោករំលឹកខួប៨០ ឆ្នាំនៃការបញ្ចប់សង្គ្រាមលោកលើកទី២...
ភ្នំពេញ៖ កិច្ចសន្ទនាយុវជនកម្ពុជា-ចិន ក្រោមប្រធានបទ«ជីវភាពរស់នៅប្រចាំថ្ងៃ និងសក្តានុពលសង្គម-វប្បធម៌៖ ការសម្របតាមបរិបទមូលដ្ឋាន និង សមាហរណកម្មវប្បធម៌ចិន នៅក្នុងសង្គមកម្ពុជា» ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ដោយមជ្ឈមណ្ឌលកម្ពុជា ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ ក្រោមគំនិតផ្តួចផ្តើមរបស់លោកបណ្ឌិត នាក់ ចន្តារិទ្ធ ប្រធានមជ្ឈមណ្ឌល ។កិច្ចសន្ទនានេះបានផ្តល់វេទិកា ដល់យុវជនកម្ពុជា និងចិន ដើម្បីផ្លាស់ប្តូរទស្សនៈ សិក្សារៀនសូត្រពីគ្នា...
ភ្នំពេញ៖ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ – ក្រុមហ៊ុន Vietjet ទទួលបានពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូនសំបុត្រយន្តហោះតម្លៃទាបនិងជាក្រុមហ៊ុនអាកាសចរណ៍ Hybrid ប្រចាំឆ្នាំនៅអាស៊ី» ពីស្ថាប័ន CAPA – មជ្ឈមណ្ឌលអាកាសចរណ៍ ដែលជាស្ថាប័នផ្តល់សេវាកម្មឈានមុខគេលើពិភពលោក ផ្នែកព័ត៌មានទីផ្សារ និងការវិភាគសម្រាប់ឧស្សាហកម្មអាកាសចរណ៍ និងការធ្វើដំណើរ។ ពានរង្វាន់នេះ ត្រូវបានប្រគល់ជូននៅក្នុងព្រឹត្តិការណ៍ CAPA...
នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២៦ គឺជាខួបលើកទី ១៣ នៃការលើកឡើងគំនិតផ្តួចផ្តើម ស្តីពីការរួមគ្នាកសាង”ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ ”។ ចាប់តាំងពីលោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងនូវទស្សនាទានដ៏អស្ចារ្យនេះ ក្នុងអំឡុងពេលថ្លែងសុន្ទរកថាក្នុងរដ្ឋសភាឥណ្ឌូណេស៊ីកាលពីឆ្នាំ ២០១៣ ដល់បច្ចុប្បន្ននេះ ខ្សែផ្លូវនាវាចរណ៍ចំនួន ១៤៨ ដែលដាក់ឈ្មោះថា”ការដឹកជញ្ជូនតាមផ្លូវសមុទ្រនៃផ្លូវសូត្រ”ដែលបានតភ្ជាប់កំពង់ផែចំនួន ១៥០ នៅទូទាំងពិភពលោក រដ្ឋសមាជិកបានឡើងដល់ចំនួន ៣៧៥ —ការអភិវឌ្ឍយ៉ាងផុលផុសនៃផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ ក្នុងរយៈពេល ១៣ ឆ្នាំកន្លងមកបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ពិភពលោកតាមរយៈសមិទ្ធផលដ៏លេចធ្លោជាច្រើនថា វសូត្រសមុទ្រសតវត្សរ៍ទី២១ មិនមែនជាឧបករណ៍នយោបាយសម្រាប់ការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយនោះទេ ប៉ុន្តែវាគឺជាវេទិកាសហប្រតិបត្តិការសម្រាប់ជំរុញការអភិវឌ្ឍរួម ហើយវាមិនមែនជា”រង្វង់បក្ខពួកតូច”ដែលបិទខ្ទប់និងរើសអើងអ្នកដទៃនោះទេ ប៉ុន្តែគឺជា”មហាគ្រួសារ”ដែលប្រកបដោយភាពបើកទូលាយនិងបរិយាបន្ន ។ទីមួយ ៖ ភាពរលូន នៃពាណិជ្ជកម្មពង្រឹងមូលដ្ឋានគ្រឹះនៃវិបុលភាព នៅក្នុងត្រីមាសទីមួយឆ្នាំ ២០២៦ ទំហំសរុបនៃការនាំចេញនាំចូលទំនិញរបស់ចិនបានឈានដល់ ១១,៨៤ លានយាន់ប្រាក់ចិនដែលកើនឡើង ១៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងនោះ ទំហំសរុបនៃការនាំចេញនាំចូលជាមួយប្រទេសដែលរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”មានចំនួនលើសពី ៥០ ភាគរយ ហើយនិម្មាបនកម្មនៃពិពិធកម្មខាងពាណិជ្ជកម្មរបស់ដៃគូពាណិជ្ជកម្មត្រូវបានពង្រឹងថែមមួយកម្រិតទៀត ។ នៅពីក្រោយតួលេខទាំងនេះគឺជាខ្សែផ្លូវនាវាចរណ៍នីមួយៗដែលឆ្លងកាត់សមុទ្រពណ៌ខៀវនិងកំពង់ផែនីមួយៗដែលដំណើរការទាំងយប់ទាំងថ្ងៃ ហើយក៏ជាអារម្មណ៍ទទួលបានផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសដែលរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ។ ការងើបឡើងនៃកំពង់ផែ Chancay គឺជាឧទាហរណ៍ដ៏រស់រវើកបំផុត ។ ក្នុងនាមជាគម្រោងកិច្ចសហប្រតិបត្តិការដែលជានិមិត្តសញ្ញានៃការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”រវាងប្រទេសចិននិងប៉េរូ បរិមាណលើកដាក់កុងតឺន័រក្នុងឆមាសទីមួយឆ្នាំ ២០២៦ របស់កំពង់ផែ Chancay បានឈានដល់ ២០ ម៉ឺន TEUs ដែលកើនឡើង ៧០,៩៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥ បរិមាណលើកដាក់ទំនិញច្រើនប្រភេទ(Bulk Cargo)បានឈានដល់ ៩៨ម៉ឺន ៧ ពាន់តោនដែលកើនឡើង ៤១,២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥ ។ ការដឹកជញ្ជូនត្រង់តាមផ្លូវសមុទ្រពីកំពង់ផែ Chancay ដល់ទីក្រុងសៀងហៃបានកាត់បន្ថយពេលវេលាសម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្ររវាងប្រទេសចិននិងប៉េរូពី ៣៥ ឬ ៤០ ថ្ងៃមកនៅត្រឹម ២៣ ថ្ងៃដែលអាចកាត់បន្ថយថ្លៃដឹកជញ្ជូនជាង ២០ ភាគរយសម្រាប់សហគ្រាស ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះគឺ ក្នុងដំណាក់កាលដាក់ឱ្យដំណើរការកំពង់ផែ Chancay បុគ្គលិកក្នុងតំបន់មានចំនួន ៩៨,៧៧ ភាគរយ ដែលបានបង្កើតឱកាសការងារជិត ១ ម៉ឺននាក់ក្នុងអំឡុងពេលសាងសង់គម្រោងនេះ ។ រឿងរ៉ាវនៃកំពង់ផែ Piraeus នៃប្រទេសក្រិកក៏ជារឿងរ៉ាវដ៏គួរឱ្យរំភើបផងដែរ ។ ទោះបីជាប្រឈមមុខនឹងកត្តាខាងក្រៅដូចជាស្ថានការណ៍នៅសមុទ្រក្រហមក៏ដោយ ក៏បរិមាណលើកដាក់កុងតឺន័រក្នុងខែកក្កដា ឆ្នាំ ២០២៦ របស់កំពង់ផែនេះបានឈានដល់ប្រហែល ៣៥ ម៉ឺន ២ ពាន់TEUs ដែលសម្រេចបាននូវកំណើនវិជ្ជមាន ចំណែកឯនៅខែសីហា ឆ្នាំនេះក៏បានកើនឡើងដល់ ៣៧ ម៉ឺន ២១ ពាន់TEUs ដែលកើនឡើង ១៨ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥ ។ ចាប់ពីកំពង់ផែក្នុងតំបន់ដែលប្រឈមនឹងភាពធ្លាក់ថមថយមុនពេលក្រុមហ៊ុន COSCO Shipping របស់ចិនទទួលបានសិទ្ធក្នុងការប្រតិបត្តិជាផ្លូវការរហូតដល់ក្លាយជាមជ្ឈមណ្ឌលស្នូលសម្រាប់ដឹកជញ្ជូនតាមផ្លូវសមុទ្រនៅអឺរ៉ុបនាពេលបច្ចុប្បន្ននេះ ការផ្លាស់ប្តូរមុខមាត់ថ្មីរបស់កំពង់ផែ Piraeus បានបង្ហាញឱ្យឃើញនូវកម្លាំងជីវិតដ៏ខ្លាំងក្លានៃរូបមន្តសហប្រតិបតិ្តការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។ទីពី៖កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខគាំពារសណ្តាប់ធ្នាប់សន្តិភាព វិបុលភាពមិនអាចកាត់ផ្តាច់ពីសន្តិភាពបានឡើយ ។ជានិច្ចកាល គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាងផ្លូវសូត្រសមុទ្រតែងតែប្តេជ្ញាចិត្តក្នុងការជំរុញការតភ្ជាប់គ្នាតាមផ្លូវសមុទ្រនិងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យនានា ក៏ដូចជាការគាំពារសន្តិសុខមហាសមុទ្រតាមរយៈកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។ កាលពីខែឧសភា ឆ្នាំ ២០២៦ កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់លើកទី ២២ នៃស្ថាប័នអនុវត្តច្បាប់នៃឆ្មាំសមុទ្រនៅតំបន់អាស៊ីបានប្រារព្ធធ្វើនៅទីក្រុង Quanzhou ខេត្ត Fujian ដែលជាចំណុចចាប់ផ្តើមនៃ”ផ្លូវសូត្រសមុទ្រ” ។ តំណាងបរទេសជាង ៥០ រូបដែលមកពីស្ថាប័នអនុវត្តច្បាប់ឆ្មាំសមុទ្រនៃប្រទេសនិងតំបន់ចំនួន ១៨ ព្រមទាំងអង្គការអន្តរជាតិចំនួនពីរដែលបូករួមទាំងការិយាល័យអង្គការសហប្រជាជាតិសម្រាប់ដោះស្រាយបញ្ហាគ្រឿងញៀននិងបទឧក្រិដ្ឋជាដើមបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកនេះដោយបានធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនិងប្រកបដោយភាពប្រាកដប្រជាជុំវិញបញ្ហាបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនសមុទ្រ ដូចជាការរត់ពន្ធមនុស្ស ការជួញដូរនិងដឹកជញ្ជូនគ្រឿងញៀនជាដើម ក៏ដូចជាការបង្កើនកិច្ចសហប្រតិបតិ្តការការអនុវត្តច្បាប់និងប្រតិបត្តិការរួមគ្នាលើសមុទ្រក្នុងក្របខណ្ឌពហុភាគីនិងទ្វេភាគីជាដើម ។ កិច្ចប្រជុំលើកនេះបានបន្ថែមជាពិសេសនូវប្រធានបទចំនួនបីគឺ ការធានាសុវត្ថិភាពលើដែនសមុទ្រនិងការប្រយុទ្ធប្រឆាំងនឹងអំពើរភេរវកម្មលើដែនសមុទ្រជាដើមដែលបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់បណ្តាភាគីនានាក្នុងការពួតដៃគ្នាឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណីតាមផ្លូវសមុទ្រ ។ ចាប់ពីការអមដំណើរនៅឈូងសមុទ្រអាដិនដល់ការធ្វើសមយុទ្ធរួមលើដែនសមុទ្រ ពីការចែករំលែកព័ត៌មានអំពីការអនុវត្តច្បាប់ដល់កិច្ចសម្របសម្រួលនិងការការពារបរិស្ថានសមុទ្រ គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាងផ្លូវសូត្រសមុទ្របាននឹងកំពុងកសាងបណ្តាញកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខដែលមានវិស័យទូលំទូលាយ និងច្រើនកម្រិត ។ ដូចការលើកឡើងរបស់លោកស្រី Kamina Johnson-Smith រដ្ឋមន្ត្រីក្រសួងការបរទេសនិងពាណិជ្ជកម្មអន្តរជាតិនៃប្រទេសហ្សាម៉ាអ៊ីកក្នុងវេទិកាសហប្រតិបត្តិការអន្តរជាតិស្តីពីការដឹកជញ្ជូនតាមផ្លូវសមុទ្រនៃផ្លូវសូត្រលើកទី ៨ ថា ”ប្រទេសចិនអាចជួយខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិឱ្យបង្កើនភាពធន់ជាបន្តបន្ទាប់ ព្រមពេលជាមួយគ្នានេះ ក៏អាចជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិជាបន្តបន្ទាប់ផងដែរ” ។ ឆ្លងតាមរយៈកិច្ចសហប្រតិបត្តិការដែលចាត់ទុកការដឹកជញ្ជូនតាមផ្លូវសមុទ្រនៃផ្លូវសូត្រជាមូលដ្ឋាន ”យើងអាចរួមគ្នាកសាងអនាគតនៃការអភិវឌ្ឍប្រកបដោយវិបុលភាព ដែលកាន់តែមានសុវត្ថិភាព ប្រសិទ្ធភាព និរន្តរភាព និងភាពធន់ ”។ទីបី៖ការតភ្ជាប់ដួងចិត្តរវាងប្រជាជននិងប្រជាជនអាចពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ចំណងមិត្តភាព កម្លាំងជីវិតនៃផ្លូវសូត្រសមុទ្រ និយាយជារួមគឺ ស្ថិតនៅត្រង់ថា តើវាអាចផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃបណ្តាប្រទេសនានាឬអត់ ។ ក្នុងអំឡុងពេលនាវាពេទ្យកងទ័ពជើងទឹកចិនឈ្មោះ”Silk Road Ark” ដែលបំពេញ”បេសកកម្មសុខដុមរមនាឆ្នាំ ២០២៦ ”បានធ្វើដំណើរទៅដល់ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេដែលបានផ្តល់សេវាពិនិត្យសុខភាពនិងព្យាបាលរោគដោយឥតគិតថ្លៃដល់ប្រជាជនក្នុងតំបន់ចំនួន ៥៤៣៩ នាក់ ព្រមទាំងបានធ្វើការវះកាត់ចំនួន ៣៣៩ ក្នុងរយៈពេល ៦ ថ្ងៃ ។ លោក Henrique Couto da Nóbrega ប្រធានសមាគមន៍មិត្តភាពប្រេស៊ីល-ចិននៃប្រទេសប្រេស៊ីលបានវាយតម្លៃថា នាវាពេទ្យ”Silk Road Ark” មិនត្រឹមតែជា”មន្ទីរពេទ្យលើសមុទ្រ”ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានមិត្តភាពចល័តផងដែរ ។ ក្នុងវិស័យអប់រំវិជ្ជាជីវៈ ចាប់ពីវគ្គសិក្សាស្រាវជ្រាវសម្រាប់សិល្បៈតែកម្រិត ខ្ពស់នៃវិទ្យាស្ថានផ្លូវសូត្រសមុទ្រ(Maritime Silk Road College)ប្រទេសម៉ាឡេស៊ី ដល់កម្មវិធីបណ្តុះបណ្តាលធនធានមនុស្សផ្នែកធុរកិច្ចអេឡិចត្រូនិកឆ្លងដែននៃវិទ្យាស្ថានកម្ពុជា សម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១(Maritime Silk Road College)ពីការបណ្តុះបណ្តាលកម្មវិធី”ភាសាចិនបូកជំនាញវិជ្ជាជីវៈ”នៅប្រទេសឥណ្ឌូណេស៊ីដល់កិច្ចសហប្រតិបត្តិការស្តីពីការរួមគ្នាបង្កើតជំនាញវិជ្ជាជីវៈនៅប្រទេសកេនយ៉ា វិទ្យាស្ថានផ្លូវសូត្រសមុទ្រ(Maritime Silk Road College)កំពុងបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកទេសក្នុងស្រុកជាច្រើននាក់ សម្រាប់ប្រទេសដែលរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ។ ឆ្លងកាត់ព្យុះភ្លៀងនិងពុះពារឧបសគ្គក្នុងរយៈពេល ១៣ ឆ្នាំកន្លងមក ការរួមគ្នាកសាង”ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ ”បានប្រែក្លាយពីគំនិតទៅជាសកម្មភាព ពីទស្សនទានទៅជាការពិតជាក់ស្តែង ។ អ្វីដែលជាការបន្តវេននោះគឺ ស្មារតីផ្លូវសូត្រស្តីពី”ការធ្វើកិច្ចសហប្រតិបត្តិការដោយសន្តិភាព ការបើកទូលាយនិងបរិយាបន្ន ការរៀនសូត្រពីគ្នាទៅវិញទៅមក...
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា យើងមិនអាចហាមឃាត់មិនឱ្យលក់គ្រឿងស្រវឹងបានទេ ព្រោះវាជាបញ្ជាសកលទៅហើយ ប៉ុន្តែការលក់គ្រឿងស្រវឹងនេះត្រូវមានលក្ខខណ្ឌត្រឹមត្រូវ។ ក្នុងពិធីប្រកាសជ័យលាភី «ការប្រកួតផលិតវីដេអូអប់រំខ្លីស្តីពីផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង» នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគរាជធានីភ្នំពេញលោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា រដ្ឋត្រូវមានវិធានការទប់ស្កាត់មិនឱ្យមានការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដែលមានភាពអូសទាញខ្លាំងពេកឡើយព្រោះគ្រឿងស្រវឹងបានបំផ្លាញសុខភាពអ្នកប្រើប្រាស់យ៉ាងខ្លាំង ដែលប៉ះពាល់ដល់ធនធានមនុស្ស...
ក្រោមការគាំទ្រពីស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងការរួមចំណែកដោយផ្ទាល់ពីមជ្ឈមណ្ឌលប្រទេសចិនសម្រាប់ការបោះពុម្ពផ្សាយអន្តរជាតិ (China International Publishing Center—CIPC) នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានចាប់ផ្តើមអនុវត្តគម្រោង «បណ្ណាល័យមេគង្គ-ឡានឆាង» ទី៥ នៅសាលាបឋមសិក្សាមិត្តភាពកម្ពុជា-ចិន ឃ្មួញ។ គម្រោងនេះមានគោលបំណងចូលរួមលើកកម្ពស់វប្បធម៌អាន និងការសិក្សាស្រាវជ្រាវរបស់សិស្ស តាមរយៈការផ្តល់សៀវភៅ និងធនធានចំណេះដឹងដែលមានប្រយោជន៍ ស្របតាមតម្រូវការរបស់សាលា និងសិស្សានុសិស្ស។ ជាពិសេស...
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន និងអ្នកស្រាវជ្រាវ បានចាត់ទុកប្រទេសចិនថាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអាននៅកម្ពុជា ខណៈដែលភាគីចិនបានចូលរួមបង្កើតបណ្ណាល័យមេគង្គ-ឡានឆាន និងទូដាក់សៀវភៅនៅកម្ពុជាជាបន្តបន្ទាប់។ លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ តំណាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា កាបង្កើតទូដាក់សៀវភៅ «ភាពកក់ក្តៅពីភាគខាងត្បូង» នៅទីស្តីការក្រសួងព័ត៌មាន គឺជាសក្ខីភាពបញ្ជាក់ពីការពង្រីកលំហសហប្រតិបត្តិការ ទាំងលើការចែករំលែកចំណេះដឹង ការអាន និងការច្នៃប្រឌិតមាតិកាចម្រុះ។...
ខួប១ឆ្នាំ នៃគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល គឺជាឱកាសដ៏មានសារៈសំខាន់មួយសម្រាប់សហគមន៍អន្តរជាតិ ព្រោះគំនិតផ្តួចផ្តើមនេះ ត្រូវបានស្នើឡើងជាផ្លូវការដោយលោក Xi Jinping ប្រធានរដ្ឋចិន នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំ «អង្គការសហប្រតិបត្តិការសៀងហៃ+» នៅទីក្រុងធានជីន។ លោក Xi Jinping បានអំពាវនាវឱ្យបណ្តាប្រទេសនានារួមគ្នាជំរុញការកសាងប្រព័ន្ធអភិបាលកិច្ចសកលមួយ ដែលកាន់តែមានយុត្តិធម៌ និងសមធម៌ ហើយឆ្ពោះទៅរកការកសាងសហគមន៍ដែលមានអនាគតរួមសម្រាប់មនុស្សជាតិ។ ការលើកឡើងនូវគំនិតផ្តួចផ្តើមនេះ...
ថ្ងៃ ទី២៨ ខែកញ្ញា ឆ្នាំ ២០២៦ ជាខួប២៥៧៧ឆ្នាំ នៃថ្ងៃកំណើតរបស់ខុងជឺ ហើយ«នីសាន»ជាទីដែលខុងជឺចាប់កំណើតកាលពីឆ្នាំ៥៥១មុនគ្រិស្តសករាជ បានក្លាយជាទីណាត់ជួបនៃអ្នកនយោបាយ អ្នកស្រាវជ្រាវ អ្នកសិក្សាជនបរទេសច្រើនប្រទេសនៅទូទាំងពិភពលោកណាត់ជួបគ្នាក្នុង «វេទិកានីសានពិភពអរិយធម៌» ដោយរាប់ចាប់ ពីឆ្នាំ២០១០មក ។ ឆ្នាំ ២០២៦ ជាខួបទី១២នៃវេទិកានីសាន ដោយផ្តោតលើការសន្ទនា និងការផ្លាស់ប្តូររវាងអរិយធម៌នានារបស់មនុស្សជាតិ។ លោកបណ្ឌិត ជា...