ថាន់លីន, មីយ៉ាន់ម៉ា៖ ពលករចំណាកស្រុកមីយ៉ាន់ម៉ាជិត ១.៥០០ នាក់ មកពីប្រទេសម៉ាឡេស៊ី បានមកដល់ប្រទេសកំណើតដែលកំពុងញាំញីដោយសង្គ្រាមស៊ីវិលកាលពីថ្ងៃអាទិត្យ (ទី៤ ខែតុលា) ក្រោមគម្រោងធ្វើមាតុភូមិនិវត្តន៍ ដ៏ស្រពេចស្រពិលមួយ។ នេះបើយោងតាមការបញ្ជាក់ ពីមន្ត្រីកងទ័ពជើងទឹកមីយ៉ាន់ម៉ាម្នាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។ មន្ត្រីជើងទឹករូបនោះ ដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថានាវាចំនួន ៣ គ្រឿងដែលផ្ទុកពលករចំណាកស្រុកទាំងនោះ...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី “កាត់សក់បង្កក់សិរី” ដោយឥតគិតថ្លៃជូនដល់បងប្អូនកម្មករ កម្មការិនីជាង និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ៥០០នាក់នៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦។ កម្មវិធីនេះមានគោលបំណង ជួបសំណេះសំណាលសួរសុខទុក្ខបងប្អូន...
ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ ស្ពានដែកបាឡេ នឹងផ្លូវចេញចូលស្ពាន ស្ថិតក្នុងភូមិរលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលបានរងការខូចខាត ដោយសារទឹកជំនន់ ត្រូវបាន ក្រុមការងារជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ធ្វើការជួសជុលរួចល់ហើយ និងអាចធ្វើដំណើរចេញចូល បានវិញជាធម្មតា។ នេះបើតាមការលើកឡើងពីលោកសូរប្លាតុង អភិបាលស្រុក...
បន្ទាយមានជ័យ៖ ការកាន់វេនបិណ្ឌទី៩ នៅវត្តហ្លួងស៊ីសុវត្ថិរតនារាម (វត្តផាស៊ីស្រា) ស្រុកមង្គលបូរី នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ បានប្រែក្លាយជាព្រឹត្តិការណ៍រំជួលចិត្ត និងមានអត្ថន័យយ៉ាងជ្រាលជ្រៅ នៅពេលឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី បានដឹកនាំមន្ត្រីរាជការប្រកាស ឧទ្ទិសកុសលផលបុណ្យដោយផ្ទាល់ ជូនដល់ដួងវិញ្ញាណក្ខន្ធកងទ័ពកម្ពុជា ដែលបានពលីជីវិតយ៉ាងក្លាហាន ក្នុងសមរភូមិការពារព្រំដែនកាលពីឆ្នាំ២០២៥...
កំពង់ធំះ នាព្រឹកថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការការពារសន្តិសុខ សុវត្ថិភាព ការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ព្រមទាំងផ្សព្វផ្សាយផែនការការងារ សំខាន់ៗ ពាក់ព័ន្ធនឹងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជូនដល់កងកម្លាំងនគរបាលចំនួន ២១០នាក់...
កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញនិងយកគំរូដឹកនាំដ៏ប៊ិនប្រសពឈ្លាសវៃ ប្រកបដោយគុណធម៌ ជ្រះថ្លាក្នុងព្រះពុទ្ធសាសនារបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយត្រី ម៉េង...
បន្ទាយមានជ័យ៖ ជនសង្ស័យសរុបចំនួន ៥៨៧នាក់ (ស្រី ១០៥នាក់) ត្រូវបានកម្លាំងជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលផ្ទាល់ពីតំណាងអយ្យការអមសាលាដំបូងខេត្ត បង្ក្រាបនិងឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងប្រតិបត្តិការចុះឆែកឆេរទីតាំងឆបោកតាមប្រព័ន្ធអេឡិចត្រូនិក (Online Scam) ដ៏ធំមួយកន្លែង កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅអគារកញ្ចក់កម្ពស់ ៣០ជាន់ ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។...
បន្ទាយមានជ័យ ៖ ជនសង្ស័យ៣នាក់នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦នេះត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីលួចនាំចូលទំនិញរត់ពន្ធពីប្រទេសថៃ និងប្រើប្រាស់សារធាតុញៀន ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត...
ខេត្តពោធិ៍សាត់៖ ព្រឹកថ្ងៃអាទិត្យ ទី ៤ ខែតុលា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាច្រើនរូប ចូលរួមក្នុងពិធីបុណ្យបង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរស បុព្វការីជន សាច់ញាតិជិតឆ្ងាយ និងជាពិសេសដួងវិញ្ញាណក្ខន្ធវីរកងទ័ពជួរមុខ ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដី...
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន ៩៣៩ គ្រួសារ នៅតំបន់ព្រំដែនប៉ោយប៉ែត នៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២៦ នេះ បានទទួល អំណោយស្បៀងសង្គ្រោះបន្ទាន់ភ្លាមៗពី លោក កែ គឹមយ៉ាន តំណាងអ្នករាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងក្រុមការងារ ពិធីនេះរៀបចំធ្វើនៅច្រកទ្វារព្រំដែន អន្តរជាតិស្ទឹងបត់ ក្រុងប៉ោយប៉ែត...