ភ្នំពេញ៖ ក្រុមគ្រូពេទ្យវេជ្ជសាស្រ្តបុរាណចិន ក្រុមទី៥ ដែលជាជំនួយ របស់ប្រទេសចិន មកកាន់ប្រទេសកម្ពុជា បានធ្វើដំណើរទៅកាន់ មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ត្បូងឃ្មុំ ដើម្បីផ្តល់សេវាពិគ្រោះយោបល់ និងព្យាបាលតាមបែបវេជ្ជសាស្ត្របុរាណចិន ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ នេះគឺជាលើកដំបូងហើយ ដែលក្រុមគ្រូពេទ្យ វេជ្ជសាស្រ្តបុរាណចិន បានរៀបចំសកម្មភាពនេះឡើងក្នុងខេត្តត្បូងឃ្មុំ។ នៅក្នុងកម្មវិធីនេះ ប្រជាពលរដ្ឋ ក្នុងតំបន់ជាង ៤០០នាក់ បានទទួលសេវា...
បរទេស៖ ក្រុមហ៊ុន Alaska Air Group បានឲ្យដឹងនៅថ្ងៃសុក្រថា ក្រុមហ៊ុននឹងលុបបំបាត់មុខតំណែងមិនមែនកិច្ចសន្យាប្រហែល ២០០ ខណៈដែលតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់ និងបញ្ហាប្រឈមភូមិសាស្ត្រនយោបាយបានធ្វើឱ្យហិរញ្ញវត្ថុរបស់ខ្លួនមានកម្រិត ដោយនាយកប្រតិបត្តិរបស់ខ្លួនបានព្រមានអំពីការខាតបង់ប្រចាំឆ្នាំចំនួន ៧០០ លានដុល្លារ។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ថា ការកាត់បន្ថយនេះបង្ហាញថា ការភ្ញាក់ផ្អើល នៃតម្លៃប្រេងឥន្ធនៈ ដែលជាប់ទាក់ទងនឹងសង្គ្រាមអ៊ីរ៉ង់...
បរទេស: មនុស្សរាប់ម៉ឺននាក់ ដែលភាគច្រើនជានិស្សិត និងកម្មករ បានចេញតាមដងផ្លូវទូទាំងប្រទេសអ៊ីតាលីនៅថ្ងៃសុក្រ ដើម្បីទាមទារប្រាក់ឈ្នួលខ្ពស់ និងសេវាសាធារណៈកាន់តែរឹងមាំ តវ៉ាប្រឆាំងនឹងការកើនឡើងនៃថ្លៃដើមនៃការរស់នៅ និងប្រឆាំងនឹងការកើនឡើងនៃការចំណាយលើយោធា។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ថា សហជីពមូលដ្ឋាន Unione Sindacale di Base បានអំពាវនាវឱ្យមានកូដកម្មទូទៅរយៈពេល ២៤ម៉ោង ដោយមានផែនការតវ៉ានៅក្នុងទីក្រុងជាង ៤០...
បរទេស៖ ក្រុមអ្នករៀបចំបានឱ្យដឹងថា មនុស្សជាង ១៦០,០០០ នាក់នៅទូទាំងប្រទេសអាល្លឺម៉ង់ ត្រូវបានរំពឹងថា នឹងចូលរួមក្នុងការតវ៉ានៅថ្ងៃសៅរ៍នេះ។ ចលនានេះដឹកនាំដោយយុវជន ដែលទទួលបានការបំផុសគំនិតពីការតវ៉ានៅតំបន់ផ្សេងទៀតក្នុងទ្វីបអឺរ៉ុប ដោយពួកគេបាននាំគ្នាដើរហែក្បួនតាមដងផ្លូវ ដើម្បីទាមទារឱ្យមានការកែលម្អវិស័យអប់រំ និងកាត់បន្ថយថ្លៃចំណាយក្នុងការរស់នៅ។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ថា ការតវ៉ានេះកើតឡើង បន្ទាប់ពីមានរលក នៃការតវ៉ាជាច្រើនដែលដឹកនាំដោយយុវជនជំនាន់ Gen Z...
នៅរសៀលថ្ងៃទី ៣០ ខែតុលា នៅក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាជាមួយលោក Frank-Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។ ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទី ២ និងទី ៣ លើពិភពលោក ប្រទេសចិន និងអាល្លឺម៉ង់ មានទំនួលខុសត្រូវដ៏សំខាន់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងអឺរ៉ុប ព្រមទាំងកំណើនសេដ្ឋកិច្ចសកលប្រកបដោយស្ថិរភាព...
បរទេស៖ សម្តេចប៉ាប ឡេអូ ទី១៤ (Pope Leo XIV) បានក្លាយជាសម្តេចប៉ាបដំបូងគេ បង្អស់ក្នុងប្រវត្តិសាស្ត្រ ដែលបានចូលរួមបោះឆ្នោត នៅក្នុងការបោះឆ្នោតសកល របស់សហរដ្ឋអាមេរិក ។ ទីក្រុងវ៉ាទីកង់បានបញ្ជាក់កាលពីថ្ងៃសុក្រថា សម្តេចប៉ាបដែលមានដើមកំណើតនៅទីក្រុងឈីកាហ្គោ (Chicago) អង្គនេះ បានបញ្ជូនសន្លឹកឆ្នោត តាមប្រៃសណីយ៍ (Mail-in ballot) ទៅកាន់ទីក្រុងឈីកាហ្គោរួចរាល់ហើយ...
សេអ៊ូល ៖ ក្រសួងការបរទេសកូរ៉េខាងត្បូង បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសស្វីស លោក Ignazio Cassis កាលពីថ្ងៃសុក្រ បានចែករំលែកព័ត៌មានលម្អិត អំពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងព្យុងយ៉ាង ជាមួយនឹងមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង នៅទីក្រុងសេអ៊ូល។ លោក Cassis បានអញ្ជើញមក ដល់ទីក្រុងសេអ៊ូល កាលពីព្រឹកថ្ងៃដដែលនេះ បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ច រយៈពេលពីរថ្ងៃទៅកាន់ប្រទេស កូរ៉េខាងជើង ជាកន្លែង...
បរទេស៖ ប្រធានាធិបតី លោក Donald Trump បានហៅកិច្ចព្រមព្រៀងនេះថាជាកិច្ចព្រមព្រៀងប្រេងដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ៖ ទីតាំងបូមប្រេងចំនួន ១៧កន្លែងនៅវ៉េណេស៊ុយអេឡា ដែលមានទុនបម្រុងប្រមាណ ៦៤ ពាន់លានធុង (Barrels) ត្រូវបានប្រគល់ទៅឱ្យក្រុមហ៊ុនតែមួយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ការអនុវត្តកិច្ចព្រមព្រៀងនេះ ធ្លាក់ទៅលើក្រុមហ៊ុន North...
បរទេស៖ សហរដ្ឋអាមេរិក មានគម្រោងហាមឃាត់ក្រុមហ៊ុនទូរគមនាគមន៍ចិន មិនឱ្យចូលប្រើប្រាស់លេខទូរស័ព្ទអាមេរិកដោយផ្ទាល់ក្នុងពេលឆាប់ៗនេះ ដោយផ្អែកលើហេតុផលសន្តិសុខជាតិ ដែលវិធានការនេះត្រូវបានរៀបចំឡើងដើម្បីទប់ស្កាត់ការហៅទូរស័ព្ទបោកប្រាស់តាមប្រព័ន្ធស្វ័យប្រវត្តិ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ គណៈកម្មការទូរគមនាគមន៍សហព័ន្ធអាមេរិក (FCC) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងធ្វើការបោះឆ្នោតនៅថ្ងៃទី១៩ ខែវិច្ឆិកា លើសំណើហាមឃាត់ក្រុមហ៊ុន China Mobile (600941.SS), China...
រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ថា អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបញ្ហាប្រឈមឆ្លងដែនដ៏ស្មុគស្មាញ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់។ អាជ្ញាធរមានសមត្ថកិច្ច កម្ពុជាកំពុងបន្តការស៊ើបអង្កេត និងប្រតិបត្តិការអនុវត្តច្បាប់ រួមទាំងការបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្មខ្នាតតូច និងបណ្ដាញដែលប្រតិបត្តិការដោយលាក់បាំងផងដែរ។ ស្ថានទូតសូមបញ្ជាក់ជាថ្មី នូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹង បទល្មើសឧក្រិដ្ឋកម្មទាំងនេះ ការលើកកម្ពស់នីតិរដ្ឋ ការការពារជនរងគ្រោះ និង់ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន និង ដៃគូអន្តរជាតិដទៃទៀត។ ស្ថានទូត ក៏សូមលើកទឹកចិត្តឱ្យ មានការផ្សព្វផ្សាយព័ត៌មាន...