បើសិនជាប្រៀបធៀបគណបក្សនយោបាយជាដើមឈើដ៏ធំមួយដើម នោះ ការធ្វើស្វ័យបដិវត្តន៍ គឺប្រឈមមុខនឹងបញ្ហាផ្ទៃក្នុងដោយត្រង់ៗ ជីកយកដង្កូវចេញដោយម្ចាស់ការ និងកាត់មែកងាប់ៗចោល ដើម្បីឱ្យដើមឈើធំរក្សាជីវិតបានយូរ។ ការធ្វើស្វ័យបដិវត្តន៍មិនមែនការកែកំហុសដោយអសកម្មក្រោមការបង្ខិតបង្ខំនៃកម្លាំងខាងក្រៅនោះទេ ផ្ទុយទៅវិញគឺដោះស្រាយបញ្ហាផ្ទៃក្នុងដោយសកម្មនិងម្ចាស់ការ ។ ទាក់ទិននឹងការធ្វើស្វ័យបដិវត្តន៍របស់បក្សកាន់អំណាច លោក Xi Jinping ធ្លាប់ធ្វើការប្រៀបធៀបដ៏រស់រវើកថា៖ « គឺដោយទឹកចិត្តអង់អាចដែលហ៊ានកោសឆ្អឹងដើម្បីព្យាបាលជាតិពុល និងភាពក្លាហានដែលហ៊ានកាត់ដៃខ្លួនឯង កសាងឥរិយាបថស្អាតស្អំក្នុងបក្សនិងប្រឆាំងអំពើពុករលួយយ៉ាងម៉ឺងមាត់រហូតដល់ទីបំផុត » ។ យើងអាចមើលឃើញថា ការធ្វើស្វ័យបដិវតន៍ផ្តោតលើការលុបបំបាត់បញ្ហាលំបាកដែលស្ថិតនៅទីជ្រៅក្នុងបក្ស បើនិយាយឱ្យសាមញ្ញគឺវះកាត់ផ្ទៃក្នុង ដែលចែកជា ៤ ជំហាន៖ ស្វ័យសម្អាត ស្វ័យកែលម្អ ស្វ័យកំណែទម្រង់និងលើកកម្ពស់ដោយខ្លួនឯង ដើម្បីរ៉ាប់រងភារកិច្ចគ្រប់គ្រងបក្សនិងអភិបាលកិច្ចជាតិឱ្យកាន់តែល្អប្រសើរ។ ការអនុវត្តជាក់ស្តែងនៃការប្រឆាំងអំពើពុករលួយនៃបក្សកុម្មុយនីស្តចិនក្នុងយុគសម័យថ្មីអាចនិយាយបានថាជាគំរូនៃការធ្វើស្វ័យបដិវតន៍។ ការធ្វើសកម្មភាពប្រឆាំងអំពើពុករលួយជាការកាត់ចោលមែកធាងពុកផុយ។ ការត្រួតពិនិត្យដាក់ពិន័យយ៉ាងម៉ឺងម៉ាត់ចំពោះមន្ត្រីពុករលួយគឺស្វ័យសម្អាត ។ ការកែសម្រួលយន្តការទាំងត្រួតពិនិត្យវិន័យនិងអធិការកិច្ចគឺជាស្វ័យកែលម្អ ។ ការកម្ទេចខ្សែសង្វាក់ផលប្រយោជន៍នៃការដោះដូប្រាក់-អំណាច គឺជាស្វ័យកំណែទម្រង់ ។ ខណៈការដែលអប់រំនិងផ្សព្វផ្សាយឱ្យសមាជិកបក្សគ្រប់រូបសុទ្ធតែគោរពច្បាប់ វិន័យបក្ស និងលក្ខន្តិកៈបក្ស គឺជាការលើកកម្ពស់ដោយខ្លួនឯង ។ សម្រាប់គណបក្សមិនតិចនៅលើពិភពលោក កាលណាជួបនឹងបញ្ហាផ្ទៃក្នុងតែងរង់ចាំផ្លាស់វេនជាមួយបក្សផ្សេង រំពឹងទុកថាបញ្ហាទំនាស់នឹងត្រូវដោះស្រាយតាមរយៈ “ការផ្លាស់វេនឱ្យមនុស្សក្រុមផ្សេងឡើងកាន់អំណាច”។ ប្រទេសចិនបានដើរតាមមាគ៌ាខុសគ្នា ៖ ផ្អែកលើការឃ្លាំមើលរបស់ប្រជាជន និងការធ្វើស្វ័យបដិវត្តន៍ ដែលជាយុទ្ធសាស្ត្រគ្រប់គ្រងទាំងផ្ទៃក្នុងនិងខាងក្រៅ ដើម្បីក្លាយជាការធានាផ្នែករបប។ មានជំនឿចិត្តលើខ្លួន ដូចនេះហ៊ានកាត់ជាតិពុលចេញ ហ៊ានកាត់ដៃខ្លួនឯង គឺដោយសារតែ ទីមួយ បក្សកុម្មុយនីស្តចិនមិនដែលពិចារណាពីផលប្រយោជន៍នៃបក្សទេ ពីដើមដល់ចប់គឺគិតតែការសម្រេចបំណងដើមអំពីការបម្រើប្រទេសជាតិ ប្រជាជាតិ និងប្រជាជន។ទីពីរ អនុវត្តតាមតម្រិះប្រាជ្ញាអភិបាលកិច្ចប្រពៃណីចិន ពោលគឺ បង្ក្រាបអំពើទុច្ចរិត ទើបមហាជនមានភាពសុខសាន្តត្រាណ។ គណបក្សនយោបាយដែលកាន់អំណាចអស់រយៈពេលយូរ គួរបង្ការហានិភ័យលាក់កំបាំងដោយម្ចាស់ការ កាន់តែត្រូវមានភាពក្លាហានក្នុងការកាត់ចោលមែកពុកផុយដោយម្ចាស់ការ។ ការធ្វើស្វ័យបដិវត្តន៍ ជា “ លេខសម្ងាត់ ” ស្នូលនៃបក្សកម្មុយនីស្តិចិនដែលជំរុញឱ្យរក្សាកម្លាំងចលករជានិច្ចផង ក៏បានផ្តល់ជាបទពិសោធ ដែលអាចរៀនសូត្របានចំពោះគណបក្សនានាលើពិភពលោកដែលចង់ដោះស្រាយបញ្ហាលំបាកអំពី « ការកាន់អំណាចរយៈពេលយូរ» ផងដែរ។
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា កម្ពុជា បន្តប្តេជ្ញាចិត្តក្នុងការទាមទារឱ្យប្រគល់ត្រឡប់មកវិញ នូវសម្បត្តិវប្បធម៌ ដែលត្រូវបាននាំចេញពីទឹកដីកម្ពុជា ដោយខុសច្បាប់ ។ ការឱ្យដឹងរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ទាប់ពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញនៅទីក្រុងឡុងដ៍ ដោយអង្គភាពសិល្បៈ និងវត្ថុបុរាណនៃនគរបាលទីក្រុងឡុងដ៍ (Metropolitan Police Service)...
បរទេស៖ កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានឱ្យដឹងកាលពីថ្ងៃសុក្រ ទី៣០ ខែតុលា ថា កប៉ាល់ដឹកប្រេងចំនួន២គ្រឿង បានជួបប្រទះហេតុការណ៍ឆាបឆេះ និងត្រូវបានបញ្ឈប់នៅភាគខាងត្បូង នៃច្រកសមុទ្រ Hormuz បន្ទាប់ពីព្យាយាមបើកបរឆ្លងកាត់ខ្សែទឹកដែលទីក្រុង តេហេរ៉ង់ចាត់ទុកថាគ្មានការអនុញ្ញាត នៅប៉ែកខាងកើតនិងខាងលិច នៃច្រកសមុទ្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន EuroNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។...
បរទេស៖ រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) Binance កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ថា ខ្លួនបានរងគ្រោះ ដោយការលួចចូលប្រព័ន្ធ (Hack) ដ៏ធំមួយ ដែលប៉ះពាល់ដល់ទឹកប្រាក់ប្រមាណ ៦,៣ ពាន់លានដុល្លារអាមេរិក (៥,៥ ពាន់លានអឺរ៉ូ) ក្នុងនោះប្រហែលពាក់កណ្តាលនៃចំនួននេះ ត្រូវបានបង្កកដើម្បីទប់ស្កាត់ការលួចយកទ្រង់ទ្រាយធំ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន EuroNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦...
បរទេស ៖ ក្រសួងការបរទេសចិន កាលពីថ្ងៃសុក្រ បានទាត់ចោល នូវរបាយការណ៍ដែលចោទប្រកាន់ថា មានការរៀបចំផែនការយកការណ៍សម្ងាត់ (Spy plot) របស់ចិន សំដៅលើលោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុនបន្ទះឈីបខ្នាតយក្ស របស់សហរដ្ឋអាមេរិក Nvidia នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន EuroNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។...
ភ្នំពេញ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយគណៈប្រតិភូ នៃសាជីវកម្មរចនាផ្លូវដែកចិន (China Railway Design Corporation – CRDC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិចិនសម្រាប់អភិវឌ្ឍន៍ (CIDCA) ដែលដឹកនាំដោយ...
វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ...
បរទេស៖ ស្ថាប័នឃ្លាំមើលការប្រកួតប្រជែងរបស់ចក្រភពអង់គ្លេស បានចាប់ផ្តើមការស៊ើបអង្កេតមួយ ដើម្បីពិនិត្យមើលថាតើក្រុមហ៊ុន Meta កំពុងដាក់ចេញនូវលក្ខខណ្ឌថ្មីដែលមានលក្ខណៈ “កេងប្រវ័ញ្ច” ដែរឬទេ ដែលអនុញ្ញាតឱ្យក្រុមហ៊ុននេះអាចប្រើប្រាស់មាតិការបស់ស្ថាប័នព័ត៌មាននានា សម្រាប់ផលិតផលរបស់ខ្លួន រួមទាំងបញ្ញាសិប្បនិម្មិត (AI) ដោយមិនផ្តល់ជម្រើសសមស្របដល់ស្ថាប័នទាំងនោះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន EuroNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ អាជ្ញាធរប្រកួតប្រជែង និងទីផ្សារ (CMA)...
បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន...
ពោធិ៍សាត់÷រសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ នៅសាលប្រជុំកោះសំពៅមាស (ជាន់ទី១) រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំពិភាក្សាដ៏មានសារៈសំខាន់មួយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, លោកសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។...