បាត់ដំបង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយថ្នាក់ដឹកនាំ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យជាក់ស្ដែងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទចំនួន ៣ខ្សែ ដែលស្ថិតនៅក្នុងបាត់ដំបង។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទចំនួន ៣ខ្សែ រួមមាន៖ ខ្សែទី១៖ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ល្បាយក្រួស...
ប៉េកាំង៖ លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិចិន បានឧ្យដឹងថា ប្រទេសជប៉ុន បានទាក់ទាញ និងសម្របតាមបណ្តាប្រទេសក្រៅតំបន់ ដើម្បីធ្វើអ្វីដែលហៅថា «សមយុទ្ធរួម» ព្រមទាំងបានអភិវឌ្ឍ និងដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយឆ្ងាយ។ លើសពីនេះ ជប៉ុន បានបន្តពង្រឹងការដាក់ពង្រាយយោធានៅតាមកោះភាគនិរតីរបស់ខ្លួន និងពន្លឿនដំណើរការយោធាភាវូបនីយកម្មឡើងវិញ ដែលធ្វើឱ្យប្រទេសនេះក្លាយជាការគំរាមកំហែងពិតប្រាកដមួយចំពោះសន្តិសុខក្នុងតំបន់។ លោកបានលើកឡើងបែបនេះ ខណៈឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីសមយុទ្ធរួមទ្រង់ទ្រាយធំរវាងសហរដ្ឋអាមេរិក និងជប៉ុន...
ព្រុចសែល៖ លោក Dan Jorgensen ស្នងការអឺរ៉ុបទទួលបន្ទុកផ្នែកថាមពល និងលំនៅឋាន បានឧ្យដឹងថា បណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប បានសន្យាពន្លឿនការបញ្ចេញប្រេងបម្រុងយុទ្ធសាស្ត្រចំនួន ៤២,៦ លានបារ៉ែល ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដោយក្នុងនោះជិតពាក់កណ្តាលគឺជាប្រេងម៉ាស៊ូត។ រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកថាមពលនៃសហភាពអឺរ៉ុប បានជួបប្រជុំគ្នានៅទីក្រុងលុចសំបួ ដើម្បីពិភាក្សាអំពីសន្តិសុខថាមពលមុនឈានចូលរដូវរងា តម្លៃថាមពល និងវិធានការនានាដើម្បីរក្សាលំនឹងនៃការផ្គត់ផ្គង់ប្រេងម៉ាស៊ូត។ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំ លោក Jorgensen បានបញ្ជាក់ឡើងវិញថា...
បរទេស៖ បណ្តាប្រទេសសម្ព័ន្ធមិត្តអង្គការណាតូ កាន់តែមានក្តីបារម្ភ និងអស់សង្ឃឹមថា អ៊ុយក្រែន នឹងមិនទទួលបានមីស៊ីលស្ទាក់ចាប់ប្រភេទ Patriot ដែលផលិតនៅសហរដ្ឋអាមេរិក ដែលជាអ្វីដែលអ៊ុយក្រែនកំពុងត្រូវការយ៉ាងខ្លាំង មុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក ដែលនឹងមកដល់នៅសប្តាហ៍ក្រោយ។ ស្ថានភាពនេះកើតឡើងចំពេលដែលមានការសង្ស័យថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងប្រើប្រាស់ជំនួយយោធាជាឧបករណ៍ ដើម្បីដាក់សម្ពាធលើទីក្រុងគៀវ ឱ្យយល់ព្រមធ្វើការសម្បទានមួយចំនួន។ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល និងស្ថានទូតឥណ្ឌូណេស៊ី បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល និងផ្លាស់ប្តូរទស្សនៈលើកិច្ចការសុខភាពសកល ។ ក្នុងឱកាសអនុញ្ញាតឱ្យលោក Krishnajie Partadireja ភារធារីស្តីទីនៃស្ថានទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល វាយតម្លៃខ្ពស់ ចំពោះចំណងមិត្តភាព និងទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងឥណ្ឌូណេស៊ី...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអង្គការស្បៀង និងកសិកម្ម នៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា(UN) បង្កើនសុវត្ថិភាពចំណីអាហារ ពង្រឹងសុវត្ថិភាពប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា ។ ក្នុងឱកាសអនុញ្ញាតឱ្យ លោកស្រី Rebekah Bell តំណាងអង្គការស្បៀង និងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា...
ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ បានសហការជាមួយមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ រៀបចំកម្មវិធីផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺតាមបែបឱសថបុរាណចិន និងបច្ចេកទេសចាក់ម្ជុលវិទ្យាសាស្ត្រដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ដោយមានការចូលរួមពីក្រុមគ្រូពេទ្យជំនាញជនជាតិចិន។ ពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីភាពពី លោកវេជ្ជបណ្ឌិត តាន់ សុគន្ធ ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ...
កាលពីថ្ងៃទី២១ខែសីហាឆ្នាំ២០២៦ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើកិច្ចប្រជុំសំណេះសំណាលនៅទីស្តីការរដ្ឋ Zhongnanhaiដើម្បីស្តាប់មតិយោបល់និងសំណើរបស់តំណាងមជ្ឈិមបក្សប្រជាធិបតេយ្យនានា អ្នកទទួលខុសត្រូវនៃសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មទូទាំងប្រទេស និងតំណាងឥស្សរជនដែលមិនចូលគណបក្សអំពី«ការសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអំពីបញ្ហាសំខាន់មួយចំនួនស្តីពីការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ»។ លោក Xi Jinping អគ្គលេខាធិការបក្សបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំព្រមទាំងថ្លែងសុន្ទរកថាគន្លឹះដោយគូសបញ្ជាក់ថា ការធ្វើអភិបាលកិច្ចជាតិចាំបាច់ត្រូវតែធ្វើអភិបាលកិច្ចបក្សជាមុនសិន ការពង្រឹងប្រទេសឱ្យខ្លាំងក្លាចាំបាច់ត្រូវតែពង្រឹងបក្សឱ្យខ្លាំងក្លាជាមុនសិន។ យើងត្រូវបង្កើនអារម្មណ៍ព្រួយបារម្ភនិងនឹងគិតពីហានិភ័យនៅពេលមានភាពសុខសាន្ត ខណៈបក្សកាន់អំណាចកាន់តែយូរ ប្រទេសជាតិស្ថិតក្នុងសន្តិភាពកាន់តែយូរ និងបរិយាកាសកាន់តែស្មុគស្មាញ។ យើងត្រូវជំរុញយ៉ាងខ្ជាប់ខ្ជួននូវការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ ដើម្បីធានាបាននូវភាពដឹកនាំស្នូលដ៏រឹងមាំរបស់បក្សកុម្មុយនីស្តចិនក្នុងការកសាងបុព្វហេតុសង្គមនិយមដែលប្រកបដោយលក្ខណៈពិសេសចិន។ លោក Xi Jinping បានលើកឡើងថា កាលពីខែកុម្ភៈឆ្នាំ២០២៦នេះ...
មនុស្សគ្រប់គ្នាសុទ្ធតែដឹងពីហេតុផលមួយ គឺថាបើចង់មានសុខភាពល្អរយៈពេលយូរ វាមិនមែនផ្អែកលើការព្យាបាលនៅពេលឈឺនោះទេ ប៉ុន្តែអាស្រ័យទៅលើការហាត់ប្រាណជាប្រចាំនិងការថែទាំសុខភាពប្រចាំថ្ងៃ។សម្រាប់បក្សកុម្មុយនីស្តចិនដែលបានកាន់អំណាចអស់រយៈពេលជាយូរមកហើយ ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយគឺប្រៀបបាននឹង “ការហាត់ប្រាណរបស់បក្ស”ជាប្រចាំ។នេះមិនមែនជាយុទ្ធនាការពិសេសដែលមានកំណត់ពេលវេលានោះទេ ប៉ុន្តែគឺជាទម្រង់នៃការកែទម្រង់ខ្លួនរបស់បក្សកុម្មុយនីស្តចិន។ អ្នកអាចនឹងគិតថា “ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ”គឺជាគំនិតនយោបាយដែលពិបាកយល់ ប៉ុន្តែខ្លឹមសារស្នូលគឺសាមញ្ញណាស់។ប្រៀបបាននឹងការថែទាំសុខភាពដោយគ្រប់ជ្រុងជ្រោយអ៊ីចឹង ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយគឺជា “ការថែទាំសុខភាព”ដោយគ្រប់ជ្រុងជ្រោយសម្រាប់សមាជិកបក្សទាំងមូល។ ចំណេះដឹងស្តីពីការគ្រប់គ្រងខ្លួនឯងនេះមានឫសគល់យ៉ាងជ្រៅពីវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ប្រទេសចិន។តាំងពីសម័យបុរាណមក ប្រទេសចិនបានគោរពតាមឡូហ្ស៊ីកទំនាក់ទំនងនិងអភិបាលកិច្ចដែលផ្អែកលើគោលការណ៍ថា...
ភ្នំពេញ ៖ ស្រ្តីម្នាក់ឈ្មោះជីងជីង ត្រូវបានគេទទួលស្គាល់ថា ជាអ្នកលក់អនឡាញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ។ បើតាមបណ្តាញសង្គមហ្វេសប៊ុក របស់ឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បង្ហោះផ្សាយមុននេះបន្តិចបានបង្ហាញរូបភាព ស្រ្តីរូបស្រស់នេះក្នុងរថយន្តជាសមត្ថកិច្ច។ ស្នងការបញ្ជាក់ថា “ខ្ញុំបាទបានប្រាប់ហើយថា (ឱ្យចូលមកទទួលកំហុសមិនព្រម) រាល់បទល្មើសកើតឡើង គឺខ្ញុំមិនដែលនៅស្ងៀមទេ (ស្ងៀមតែមិនស្ងាត់)! ។ ការងារជំនាញស្រាវជ្រាវមិនដកដៃ (ស្មានតែរៀបចំឱ្យអ្នកមកទទួល...