ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវ ឱ្យអ្នកដែលអត់ដីពិតប្រាកដ កុំជឿតាមការញុះញង់ របស់ជនខិលខូច ឱ្យទៅកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ ។ ការអំពាវនានេះ របស់សម្តេចនាយករដ្ឋមន្រ្តី ក្នុងឱកាសអញ្ជើញជាអធិបតីជួបសំណេះសំណាល ចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀង ក្នុងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៣០ ខែតុលា...
ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា រដ្ឋាភិបាលនៃប្រទេសដ៏ច្រើនលើសលប់លើពិភពលោកត្រូវបានដឹកនាំដោយគណបក្សនយោបាយដែលមានរបបនយោបាយស្រដៀងគ្នាឬទីទៃគ្នាទៅតាមលក្ខខណ្ឌជាតិជាក់ស្តែងរបស់ខ្លួន។ ហេតុដូច្នេះ គេអាចនិយាយបានថា កម្មវិធីនយោបាយរបស់បក្សកាន់អំណាចនិងឥរិយាបថរបស់ថ្នាក់ដឹកនាំនិងសមាជិកបក្សកាន់អំណាចគឺផ្សារភ្ជាប់ជាមួយនឹងទិសដៅអភិវឌ្ឍន៍និងជោគវាសនារបស់ប្រទេសជាតិ។ និយាយចំពោះបក្សកុម្មុយនីស្តចិនដែលជាបក្សនយោបាយធំជាងគេលើពិភពលោកដែលត្រូវដឹកនាំប្រជាជនចំនួន១,៤០០ លាននាក់ ការកាច់ចង្កូតតម្រង់ទិសដៅនាវាចិនឱ្យឆ្ពោះទៅរកវិបុលភាពរួមនិងទំនើបកម្មវាជាភារកិច្ចដ៏ធ្ងន់ដែលត្រូវធ្វើកិច្ចខិតខំប្រឹងប្រែងរយៈពេលយូរដើម្បីសម្រេចបាន។ ក្នុងនោះ កិច្ចប្រជុំពេញអង្គមួយលើកៗរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនជានីតិវិធីដ៏សំខាន់មួយសម្រាប់ការពិនិត្យពិភាក្សាលើរបៀបវារៈផ្សេងៗនិងបូកសរុបការងារពាក់ព័ន្ធ ដើម្បីដាក់ចេញទិសដៅការងារថ្មីស្របតាមស្ថានភាពជាក់ស្តែងនៃដំណាក់កាលខុសៗគ្នា។ តួយ៉ាងដូចជាកិច្ចប្រជុំពេញអង្គលើកទី១ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ដែលបើកធ្វើនៅខែតុលា ឆ្នាំ២០២២ បានផ្តោតលើរបៀបវារៈជ្រើសរើសសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន, ការជ្រើសរើសសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន, ការជ្រើសរើសអគ្គលេខាធិការបក្ស, ការអនុម័តឈ្មោះសមាជិកលេខាធិការដ្ឋានមជ្ឈិមបក្ស និងសមាជិកគណៈកម្មាធិការយោធាមជ្ឈិម ព្រមទាំងអនុម័តបេក្ខជនលេខាធិការនិងលេខាធិការរងនៃគណៈកម្មការត្រួតពិនិត្យវិន័យនៃមជ្ឈិមបក្សជាដើម។ ក្នុងកិច្ចប្រជុំពេញអង្គលើកទី២...
“ស្ថានីយទូរទស្សន៍ TBS ដែលផលិតនិងចាក់ផ្សាយរឿងនេះ ពិតជាភាពអាម៉ាស់របស់ជប៉ុន” “គេអាចប្រែខ្មៅជាសបាន ដែលបង្ហាញថាសីលធម៌និងក្រមសីលធម៌របស់ប្រទេសនេះបានធ្លាក់ដល់កម្រិតទាបបំផុត”... កាលពីថ្ងៃទី២៨ ខែតុលា លោក Masamune Ryuho ប្រធានស្ថានីយទូរទស្សន៍TBSរបស់ជប៉ុនបានប្រើលេសថា “ជារឿងប្រឌិតសុទ្ធសាធ” “គ្មានបំណងចង់បន្តុះបង្អាប់ប្រទេសណាមួយជាពិសេសនោះទេ” ដើម្បីដោះសាពីទំនួលខុសត្រូវរបស់ខ្លួនថារឿង«VIVANT»ភាគទីពីររបស់ស្ថានីយនេះបានលាបពណ៌លើចិនយ៉ាងកម្រោលដែលធ្វើឱ្យមានការរិះគន់កាន់តែខ្លាំងពីក្នុងនិងក្រៅប្រទេសជប៉ុន ។ អ្នកប្រើអ៊ីនធឺណិតជប៉ុនបានបញ្ចេញមតិភ្លាមៗថាការប្រកែកបែបនេះគឺជាលេសតែប៉ុណ្ណោះ ព្រោះក្នុងរឿងបានបង្ហាញយ៉ាងច្បាស់ណាស់ពីឈ្មោះរបស់ប្រទេសចិន វាគឺគ្មានភស្តុតាងអ្វីទាល់តែសោះ ។ នៅមានអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតខ្លះទៀតបានសួរត្រង់ៗថា ពីមុនជប៉ុនបានសម្លាប់ជនជាតិចិនយ៉ាងច្រើននៅក្នុងប្រទេសចិន ហេតុអ្វីTBSនៅមានមុខផលិតរឿងភាគបែបនេះ? គួរបញ្ឈប់ការចាក់ផ្សាយភ្លាម! ដូចដែលគេដឹងជាទូទៅថា ក្នុងសង្គ្រាមលោកលើកទីពីរ យោធានិយមជប៉ុនបានឈ្លានពានប្រទេសចិននិងប្រព្រឹត្តអំពើឃោរឃៅប្រឆាំងមនុស្សជាតិដ៏គួរឱ្យរន្ធត់ ។...
ភ្នំពេញ ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៨ តុលា បានទទួលជួបលោកស្រី Silke Röfer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ដើម្បីពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការគាំទ្រ សហគ្រាសក្នុងស្រុក អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាព និងជំរុញការវិនិយោគ ។ លោក រដ្ឋមន្ត្រី...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំ បើអាចជៀសពីការធ្វើសង្គ្រាម ដើម្បីការពារបូរណភាពទឹកដី ត្រូវតែធ្វើ ដើម្បីអាយុជីវិតប្រជាពលរដ្ឋ ។ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រសិទ្ធនាមឈ្មោះភូមិនៅមណ្ឌលភៀសសឹកនៅខេត្តឧត្តរមានជ័យ ថា “ភូមិស្រះកែវចងចាំ” និងមណ្ឌលភៀសសឹកនៅខេត្តព្រះវិហារ ថា “ភូមិតាកឹងបៃតងចងចាំ” ។ សម្ដេចធិបតី មានប្រសាសន៍ថា ការដាក់ឈ្មោះចងចាំ គឺដើម្បីចងចាំការលំបាកគ្រប់បែបយ៉ាងដែលប្រជាពលរដ្ឋរបស់យើងបានឆ្លងកាត់ដោយសារការឈ្លានពានពីសំណាក់យោធាថៃ មកលើបូរណភាពទឹកដីកម្ពុជា ៕
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ លោក អុឹម សុផាន់ អនុប្រធានក្រុមការងារចុះជួយឃុំក្បាលត្រាច ឃុំកំពង់ពោធិ៍ និងឃុំអូរសណ្តាន់ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងចែកសៀវភៅជូនដល់ប្អូនៗសិស្សានុសិស្ស ព្រមទាំងលោកគ្រូ អ្នកគ្រូ សរុបចំនួន ៤៦១នាក់ នៅសាលាបឋមសិក្សា ត្រពាំងស្មាច ស្ថិតក្នុងភូមិត្រពាំងស្មាច ឃុំក្បាលត្រាច ស្រុកក្រគរ...
ស្ទឹងត្រែង ៖ ប្រតិភូថ្នាក់ដឹកនាំក្រសួងបរិស្ថាន បានចុះពិនិត្យវឌ្ឍនភាពការងារ កំណាយស្រាវជ្រាវហ្វូស៊ីលឈើបុរាណ មានអាយុកាលប្រមាណចាប់ពី ១០ម៉ឺនឆ្នាំ ទៅដល់ ២លានឆ្នាំមុន ស្ថិតនៅក្នុងភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត មន្ទីរបរិស្ថាន មន្ទីរទេសចរណ៍ អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ និងប្រជាពលរដ្ឋប្រមាណ ៤០នាក់ នាថ្ងៃទី២៧ តុលា។ លោក...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ និងទិវាដឹងគុណគ្រូបង្រៀន ដែលពិធីនេះ ធ្វើឡើងនៅក្នុងបរិវេណ វិទ្យាល័យ ព្រះសីហនុ ក្នុងក្រុងកំពង់ចាម ដោយមានការចូលរួមពីលោក លោកស្រី...
ខេត្តសៀមរាប ៖ សូមស្វាគមន៍ Ford VIP DAY សូមគោរពអញ្ជើញ លោក លោកស្រី ចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីពិសាអាហារ ជប់លាងអាហារពេលល្ងាច ជាមួយនឹងអតិថិជនចាស់ថ្មី ដែលរៀបចំឡើងនៅថ្ងៃទី៣០ខែតុលាឆ្នាំ២០២៦ ចាប់ពីម៉ោង ៦:០០នាទីល្ងាច ដល់ម៉ោង ១០:០០នាទីយប់ នៅភោជនីយដ្ឋាន មង្គលពេជ្រ ដែលមានទីតាំងនៅ ភូមិត្រពាំងត្រែង...