ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា ក្នុងរយៈពេលប្រមាណជា១ឆ្នាំមកនេះ ប្រជាពលរដ្ឋ ជាអ្នករស់នៅតាមបណ្តោយ ព្រំដែនកម្ពុជា-ថៃ បានជួបបញ្ហាប្រឈមផ្ទួនៗគ្នា ចាប់តាំងពីថៃ ធ្វើសង្រ្គាមឈ្លានពានកម្ពុជា ។ ក្នុងឱកាសអញ្ជើញជាអធិបតី ជួបសំណេះសំណាល ចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀង ក្នុងខេត្តបាត់ដំបង...
បរទេស៖ អាកាសយានដ្ឋានអន្តរជាតិភូកុក (Phu Quoc) ដែលស្ថិតនៅលើកោះដ៏ធំបំផុត របស់ប្រទេសវៀតណាម បានដាក់ឱ្យដំណើរការ ជាផ្លូវការនូវផ្លូវរត់ទី២ (Runway 2) របស់ខ្លួន សម្រាប់ការហោះហើរពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃព្រហស្បតិ៍ បន្ទាប់ពីចំណាយពេលសាងសង់អស់រយៈពេល ៨ខែ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNExpress ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ។ នៅម៉ោង...
បរទេស ៖ សហរដ្ឋអាមេរិក នឹងនាំយកឧបករណ៍ការពារជាតិទំនើបៗរបស់ខ្លួន មកដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាម (Vietnam International Defense Expo) លើកទី៣ ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែធ្នូ ខាងមុខនេះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ។ ការប្រកាសនេះ...
បរទេស៖ ប្រទេសអាល្លឺម៉ង់ និងកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ បានដាក់ចេញនូវភាពជាដៃគូសន្តិសុខ ដែលត្រូវបានពង្រឹងបន្ថែម ដោយលើកឡើងថា កិច្ចសហប្រតិបត្តិការដែលកំពុងកើនឡើងរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង បានបង្ហាញយ៉ាងច្បាស់ថា សន្តិសុខនៅអឺរ៉ុប និងអាស៊ី កំពុងមានទំនាក់ទំនងផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី១២៩ ខែតុលា ឆ្នាំ២០២៦ ។ នៅក្នុងកិច្ចប្រជុំកំពូលនាទីក្រុងសេអ៊ូល រដ្ឋាភិបាលទាំងពីរបានឯកភាពគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ។...
វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណ កំពុងចាត់ទុកករណីខូចខាតប្រព័ន្ធទូទឹកកក ជាបន្តបន្ទាប់យ៉ាងអាថ៌កំបាំង ដែលបានធ្វើឱ្យខូចខាតអាហារនៅតាមមូលដ្ឋានយោធានៅទូទាំងសហរដ្ឋអាមេរិកកាលពីខែសីហា ថាជាការសង្ស័យនៃការលួចចូលវាយប្រហារតាមប្រព័ន្ធសាយប័រ (Hack)។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រី ៤រូប ដែលបានដឹងពីបញ្ហានេះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ។ មន្ត្រីម្នាក់ក្នុងចំណោមនោះបានឱ្យដឹងថា អ្នកស៊ើបអង្កេតយោធាអាមេរិកកំពុងទាក់ទងជាមួយសមភាគីបារាំងរបស់ពួកគេ ដើម្បីពិភាក្សាអំពីការវាយប្រហារតាមប្រព័ន្ធសាយប័រស្រដៀងគ្នានេះទៅលើទូទឹកកកពាណិជ្ជកម្ម ដែលបានបង្កការរំខានដល់ប្រតិបត្តិការទីផ្សារទំនើបនៅប្រទេសបារាំងកាលពីដើមខែនេះ។ ទីភ្នាក់ងារសារព័ត៌មាន Reuters...
ភ្នំពេញ ៖ នគរបាលជាតិ កម្ពុជា-សិង្ហបុរី បានសហការគ្នាទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រក្សាបានទឹកប្រាក់ ១២,៨លានដុល្លារ ខណៈថវិកាទាំងនោះ បានប្រគល់ជូនជនរងគ្រោះវិញផងដែរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ស្ដីពី លទ្ធផលកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយនគរបាលជាតិសិង្ហបុរី ក្នុងការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចេញផ្សាយនាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦។ តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងទាន់ពេលវេលាជាមួយកងកម្លាំងនគរបាលសិង្ហបុរី អគ្គស្នងការដ្ឋាននគរបាលជាតិបានធ្វើការទប់ស្កាត់នូវទឹកប្រាក់ដែលជាផលនៃបទល្មើស...
តារាល្បីល្បាញជាច្រើននាក់របស់ជប៉ុនបានចូលរួមសម្តែង ថ្លៃផលិតខ្ពស់ៗ លោកស្រី Takaichi Sanae និយាយថាចង់មើល ពេលថ្មីនេះ រឿងភាគដែលផលិតដោយស្ថានីយទូរទស្សន៍ TBS TV របស់ជប៉ុន ឈ្មោះ « Vivant » រដូវកាលទីពីរបានត្រូវចាក់ផ្សាយ។ អត្រាអ្នកទស្សនាខ្ពស់ ក៏ប៉ុន្តែ សាច់រឿងប្រឌិតជ្រុលហួស។ រឿងនេះបានប្រឌិតសាច់រឿងថា ភ្នាក់ងារស៊ើបការណ៍ចិនបានធ្វើទារណ្ឌកម្មភ្នាក់ងារស៊ើបការណ៍ជប៉ុនដោយកាត់ម្រាមដៃនិងវះពោះជាដើម ដែលក្នុងប្រវត្តិសាស្ត្រសង្គ្រាមលោកលើកទីពីរ តាមពិតគឺជាទង្វើដ៏ឃោឃៅរបស់កងទ័ពជប៉ុនដែលឈ្លានពានប្រទេសចិនបានប្រព្រឹត្តលើអ្នកតស៊ូចិនដែលប្រឆាំងការឈ្លានពាន។ សាច់រឿងបានមួលបង្កាច់ប្រែសជាខ្មៅ មកជាតួអង្គចិន ក្នុងគោលបំណងបង្កការប្រឈមមុខដាក់គ្នា ញុះញង់ការចងគំនុំចំពោះប្រទេសចិន។ លើសពីនេះទៅទៀត រឿងនេះក៏បានបំភ្លៃដោយស្ងៀមស្ងាត់ៗនូវទង្វើដែលកងទ័ពជប៉ុនធ្វើសកម្មភាពឈ្លានពាននៅក្រៅដែន។ ទស្សនិកជនជប៉ុនមួយចំនួនបានមញ្ចេញមតិថា រឿងភាគនេះបានផ្សព្វផ្សាយពីអរិភាពចំពោះចិន។ ថ្ងៃទី ២៨ ខែតុលា ប្រធានទីភ្នាក់ងារ TBS ជប៉ុនបានអះអាងនៅពេលឆ្លើយតបនឹងការរិះគន់របស់សារព័ត៌មានចិន CMG ចំពោះសាច់រឿង « Vivant »ថា រឿងនេះជាស្នាដៃកម្សាន្តដែល «ប្រឌិតសុទ្ធសាធ» គ្មានបំណងចង់បន្តុះបង្អាប់ប្រទេសណាមួយជាពិសេសនោះទេ។ អ្នកប្រើអ៊ីនធឺណិតជប៉ុនបានបញ្ចេញមតិភ្លាមៗថាការប្រកែកបែបនេះគឺជាលេស តែប៉ុណ្ណោះ ព្រោះក្នុងរឿងបានបង្ហាញយ៉ាងច្បាស់ណាស់ពីឈ្មោះប្រទេសអរិភាព។ សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៥មក ក្រសួងការបរទេសជប៉ុនបានបណ្តាក់ទុនសរុបលើសពី ៥៦០០០ លានយេនជប៉ុន ដើម្បីលាបពណ៌ប្រទេសចិន និងបំភាន់សាធារណៈមតិ និងមួលបង្កាច់ប្រវត្តិសាស្ត្រ ខ្លឹមសារដែលបានផលិតនិងផ្សព្វផ្សាយមានដូចជាឃ្លីបវីដេអូ AI អំពីការបំភ្លៃប្រវត្តិសាស្ត្រដែលជប៉ុនឈ្លានពានប្រទេសចិន ការផ្តល់ឯកសារមិនពិតចំពោះម៉ូដែល AI ក៏ដូចជាការផលិតភាពយន្តជាដើម។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ជប៉ុនបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចង់វាតទីកងទ័ព និងកំពុងលាងសម្អាតបទឧក្រិដ្ឋរបស់ខ្លួនពីអ្នកឈ្លានពានទៅជា « អ្នករងគ្រោះក្នុងសង្គ្រាមលោកលើកទីពីរ » ដោយតាមរយៈការប្រឌិតរឿងតាមប្រព័ន្ធផ្សព្វផ្សាយ៕
បរទេស៖ ក្រុមហ៊ុនស្រាវជ្រាវមួយបានឱ្យដឹងថា ប្រទេសថៃបានកត់ត្រាការបិទទ្វារ អាជីវកម្មសណ្ឋាគារ និងកន្លែងស្នាក់នៅចំនួន ១៤៨កន្លែង ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ ២០២៦ នេះ ដែលជាតួលេខកើនឡើងរហូតដល់ ៤២% បើធៀប នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការបិទទ្វារជាបន្តបន្ទាប់នេះ គឺបណ្តាលមកពីតម្រូវការ ទេសចរណ៍មានភាពទន់ខ្សោយ ការប្រកួតប្រជែងកាន់តែខ្លាំងក្លា និងការកើនឡើង នៃចំណាយប្រតិបត្តិការ ដែលបានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរដល់វិស័យមួយនេះ នេះបើយោងតាមការចេញ...
ទីក្រុងកៀវ/មូស្គូ៖ នៅថ្ងៃព្រហស្បតិ៍នេះ ទាំងប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានកោតសរសើរលោកស្រី Melania Trump ជំទាវទី១ នៃសហរដ្ឋអាមេរិក ដែលបានជួយសម្របសម្រួលបទឈប់បាញ់ជុំវិញទីក្រុង Oleshky របស់អ៊ុយក្រែន ដែលកំពុងស្ថិតក្រោមការ គ្រប់គ្រងរបស់រុស្ស៊ី និងកំពុងខ្វះខាតយ៉ាងខ្លាំង។ បទឈប់បាញ់នេះ ធ្វើឡើងស្របពេល ដែលកិច្ចខិតខំប្រឹង ប្រែងនានា ចាប់ផ្តើមដំណើរការ ដើម្បីនាំយកស្បៀងអាហារ ថ្នាំពេទ្យ...
បរទេស៖ ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចរក្សាអត្រាការប្រាក់បញ្ញើគោលរបស់ខ្លួននៅត្រឹម ២,៥% ដដែលកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងកិច្ចប្រជុំមួយដែលត្រូវបានគ្របដណ្តប់ដោយការប្រកាសដ៏ភ្ញាក់ផ្អើលរបស់ប្រធានស្ថាប័ន លោកស្រី Christine Lagarde ដែលថាលោកស្រីនឹងចុះចេញពីតំណែងនៅខែកុម្ភៈឆ្នាំក្រោយ ពោលគឺប៉ុន្មានខែមុនពេលអាណត្តិរបស់លោកស្រីត្រូវបញ្ចប់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន EuroNewsថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ។ ការសម្រេចផ្អាកការដំឡើងអត្រាការប្រាក់នេះ ធ្វើឡើងស្របពេលដែលការលក់ចេញ នូវសញ្ញាប័ណ្ណរដ្ឋាភិបាលបារាំងយ៉ាងគំហុក បានរុញច្រានឱ្យថ្លៃដើមនៃការខ្ចីប្រាក់ (Borrowing...