កំពង់ធំះ លោកអភិបាលស្រុកស្ទោង បានលើកឡើងថា ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងការផ្សព្វផ្សាយច្បាប់ភូមិបាល និងលិខិតបទដ្ឋានគតិយុត្តិនានាជាកិច្ចការអាទិភាពដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ។ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកឡើងដូច្នេះនៅក្នុងឱកាសលោកដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោងប្រចាំខែតុលា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ លោកបានគូសបញ្ជាក់យ៉ាងច្បាស់ថា ការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» មិនមែនជាបន្ទុករបស់ស្ថាប័នណាមួយតែឯកងនោះទេ ប៉ុន្តែវាគឺជា...
ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ លោក Xue Dong អគ្គទីប្រឹក្សាថ្មីទទួលបន្ទុកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈនិងពិភាក្សា អំពីការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យរ៉ែ ថាមពល សេដ្ឋកិច្ច និងពាណិជ្ជកម្ម សំដៅលើកកម្ពស់ ទំនាក់ទំនងភាពជាដៃគូរវាងកម្ពុជានិងចិន ឱ្យកាន់តែស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាព៕
ភ្នំពេញ ៖ ផលិតផលមីជាតិ បានចាកចេញពីរោងចក្រផលិតទឹកពិសារវីតាល់-មីជាតិ ឆ្ពោះទៅកាន់រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក តាមរយះក្រុមហ៊ុន Khmer United LLC.. របស់បងប្អូនអនិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក ។ ពិធីប្រកាសនាំចេញមីជាតិ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកជាផ្លូវការ និងជាលើកដំបូងនេះ បានធ្វើឡើងនាថ្ងៃទី៣០ខែតុលា ឆ្នាំ២០២៦ នៅរោងចក្រផ្ទាល់ ក្រោមវត្តមានចូលរួម ពីសំណាក់លោកជំទាវអ្នកឧកញ៉ា ជឹង...
បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា...
បរទេស ៖ កងទ័ពចិនបានប្រកាសនៅថ្ងៃសុក្រនេះថា កងទ័ពជើងទឹក និងកងទ័ពអាកាសរបស់ខ្លួន បានធ្វើការល្បាត ដើម្បីត្រៀមប្រយុទ្ធនៅជុំវិញតំបន់ Scarborough Shoal ដែលជាចំណុចក្តៅ នៃភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងម៉ានីល នៅក្នុងសមុទ្រចិនខាងត្បូងអស់រយៈពេលជាយូរមកហើយ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ថា បញ្ជាការដ្ឋានភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការល្បាតទាំងនេះគឺជា...
បរទេស៖ ក្រសួងការពារជាតិ កូរ៉េខាងជើង បានថ្លែងនៅក្នុង សេចក្តីថ្លែងការណ៍មួយ និងដែលត្រូវបានចុះផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មានរដ្ឋ KCNA នៅថ្ងៃសុក្រថា ការធ្វើសមយុទ្ធការពារដែនអាកាសរួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលមានឈ្មោះថា «Freedom Flag» កំពុងបង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ថា អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើង...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានចោទអ្នកនយោបាយស្តាំនិយមជ្រុល រួមទាំងនៅក្នុងចលនា National Rally របស់លោកស្រី Marine Le Pen ថា បានជំរុញឱ្យមាន “បរិយាកាសនៃការរើសអើងជាតិសាសន៍” នៅទូទាំងប្រទេសបារាំង ប៉ុន្មានថ្ងៃបន្ទាប់ពីការស្លាប់ដែលជំរុញ ដោយការរើសអើងជាតិសាសន៍ នៅក្នុងសង្កាត់ជាយក្រុងប៉ារីស។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៩...
បរទេស៖ ប្រភពចំនួនបួន ដែលដឹងពីបញ្ហានេះ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ មន្ត្រីនៃមន្ទីរបញ្ចកោណអាមេរិក បានស្នើទៅកាន់ប្រទេស ជាសមាជិកអង្គការណាតូ (NATO) មួយចំនួន ឱ្យកាត់បន្ថយភាពតឹងរ៉ឹងនៃការប្រើប្រាស់ពាក្យសម្តីទាក់ទងនឹងការគំរាមកំហែងពីសំណាក់ប្រទេសរុស្ស៊ី។ ពួកគេបានលើកឡើងថា សេចក្តីថ្លែងការណ៍ មួយចំនួនពីសំណាក់មេដឹកនាំ និងមន្ត្រីអឺរ៉ុប បានធ្វើឱ្យប៉ះពាល់ដល់ សន្តិសុខនៅក្នុងទ្វីបនេះ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ថា...
ទីក្រុងហ្សាកាតា៖ និស្សិត និងសកម្មជនសង្គមស៊ីវិលជាង ១,០០០ នាក់ បានប្រមូលផ្តុំគ្នាតវ៉ាទ្រង់ទ្រាយធំនៅតាមដងផ្លូវកណ្តាលទីក្រុងហ្សាកាតា កាលពីថ្ងៃពុធ ដើម្បីសម្តែងការមិនសប្បាយចិត្ត និងប្រឆាំងនឹងការដឹកនាំរបស់រដ្ឋាភិបាលប្រធានាធិបតី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ Prabowo Subianto។ ការតវ៉ានេះផ្តោតសំខាន់លើការរិះគន់ការគ្រប់គ្រងវិបត្តិភ្លើងឆេះព្រៃឈើដ៏ធ្ងន់ធ្ងរ និងអាទិភាពនៃការចំណាយថវិការបស់រដ្ឋាភិបាល។ យោងតាមសារព័ត៌មាន Times Nows បានអោយដឹងថា ភាគច្រើននៃអ្នកចូលរួមតវ៉ាបានស្លៀកពាក់ឈុតពណ៌ខ្មៅ ដោយបានប្រមូលផ្តុំគ្នានៅជុំវិញរង្វង់មូលសណ្ឋាគារឥណ្ឌូណេស៊ី...
ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបត្រូវបានតែងតាំងថ្មី។ ក្នុងជំនួបពិភាក្សាការងារនេះ ភាគីអាល្លឺម៉ង់បានបង្ហាញការប្តេជ្ញាចិត្តបន្តគាំទ្រ ទាំងផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេស ដើម្បីជំរុញការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា ប្រកបដោយចីរភាពនិងបានឆ្លុះបញ្ចាំង ពីទំនុកចិត្តលើទស្សនវិស័យនិងផែនការ យុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាលកម្ពុជា៕