ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលលើកទឹក ចិត្តលោកគ្រូ អ្នកគ្រូ បន្តប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូរ។ ក្នុងឱកាសទិវាគ្រូបង្រៀន នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលថា ទិវាគ្រូបង្រៀន គឺជាទិវាដ៏មានសារៈសំខាន់មួយ ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ...
ប៊ែរឡាំង៖ ប្រទេសអាល្លឺម៉ង់ បានសន្យាផ្តល់កញ្ចប់ ជំនួយយោធាថ្មីមួយដល់អ៊ុយក្រែន ដែលមានតម្លៃប្រហែល ១ ពាន់លានអឺរ៉ូ (ប្រហែល ១,១៣ ពាន់លានដុល្លារអាមេរិក)។ នេះបើយោងតាមការប្រកាសរបស់លោក Friedrich Merz ក្នុងអំឡុងពេលដែលលោកបានទៅបំពេញទស្សនកិច្ចនៅទីក្រុងគៀវ កាលពីថ្ងៃអាទិត្យ។ យោងតាមរដ្ឋាភិបាលអាល្លឺម៉ង់ កញ្ចប់ជំនួយយោធាថ្មីនេះផ្តោតសំខាន់ជាចម្បងទៅលើសមត្ថភាពការពារដែនអាកាស រួមទាំងការផលិតរួមគ្នានូវមីស៊ីលស្ទាក់ចាប់ ដើម្បីប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើក ប្រភេទប្រើម៉ាស៊ីនយន្តហោះចម្បាំង។ អធិកាបតីអាល្លឺម៉ង់រូបនេះ បានកត់សម្គាល់ថា...
ឡុងដ៍៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham បានបើកការពិភាក្សាឡើងវិញ អំពីទំនាក់ទំនងរបស់ព្រីតថែន ជាមួយសហភាពអឺរ៉ុប Brexit ដោយដាក់បញ្ចូលលទ្ធភាព នៃការក្លាយជាសមាជិកឡើងវិញទៅក្នុងជម្រើសនានា។ ការលើកឡើងរបស់លោកបានប្រឈមនឹងគោលជំហរដាច់ណាត់ពីមុន របស់គណបក្សពលករ (Labour Party) និងបានលើកឡើងនូវសំណួរ ដ៏សំខាន់មួយថា តើព្រីថែន ត្រៀមខ្លួនរួចរាល់កម្រិតណា ដើម្បីកសាងទំនាក់ទំនងឡើងវិញ ជាមួយប្លុកនេះ? នៅក្នុងសុន្ទរកថាដំបូងរបស់លោកក្នុងនាមជានាយករដ្ឋមន្ត្រីនៅឯសន្និសីទគណបក្សពលករកាលពីថ្ងៃអង្គារសប្ដាហ៍មុន...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា ការបង្កើតពាក្យស្លោកអរគុណសន្ដិភាព គឺជាការជំរុញសា្មរតីជាតិឱ្យស្រលាញ់ យល់ដឹង និងចូលរួមចំណែកការពារសន្ដិភាព ។ ក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន លើកទី២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា ការបង្កើតពាក្យស្លោកអរគុណសន្ដិភាព គឺជាការជំរុញសា្មរតីជាតិឱ្យស្រលាញ់យល់ដឹង និងចូលរួមការពារសន្ដិភាព ។...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា កម្ពុជា នៅតែប្រកាន់ខ្ជាប់ ចំពោះគោលនយោបាយ ការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់អន្តរជាតិ និងការដោះស្រាយវិវាទដោយសន្តិវិធី។ ការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញ ជាអធិបតីបើកមហាសន្និបាត សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន នាព្រឹកថ្ងៃចន្ទ...
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះបន្តិចនៅថ្ងៃចន្ទ ដោយសារការកើនឡើង នៃការនាំចេញប្រេងឆៅពីមជ្ឈិមបូព៌ា និងការបញ្ចេញស្តុកប្រេងរបស់ក្រុមប្រទេស G7 បានជួយបង្កើនការផ្គត់ផ្គង់ ដែលជួយកាត់បន្ថយការព្រួយបារម្ភ អំពីការខូចខាតបន្ថែមទៀត លើហេដ្ឋារចនាសម្ព័ន្ធប្រេងនៅតំបន់ឈូងសមុទ្រ ក្នុងបរិបទនៃជម្លោះ រវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់។ តម្លៃកិច្ចសន្យាអនាគតសម្រាប់ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ៦៦ សេន ឬ ០,៦៥% មកនៅត្រឹម ១០១,៥៩...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា កម្ពុជាពិតជាដឹងច្បាស់ អំពីគុណតម្លៃនៃសន្តិភាព និងការលះបង់ដ៏ធំធេង និងការបូជាគ្រប់បែបយ៉ាងរបស់អតីតយុទ្ធជនក្នុងការការពារទឹកដី ។ ក្នុងពិធីបើកមហាសន្និបាត សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន លើកទី២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា សម្រាប់កម្ពុជាដែលមានសង្គ្រាមយូរ ជាងគេបំផុតនៅទូទាំងអាស៊ីអាគ្នេយ៍ ពិតជាដឹងច្បាស់អំពីគុណតម្លៃនៃសន្តិភាព...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ពិភពលោកទាំងមូល ទទួលស្គាល់កម្ពុជាយ៉ាងច្បាស់ តាមរយៈការអនុវត្ត «នយោបាយឈ្នះ-ឈ្នះ» ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ ក្នុងពិធីបើកមហាសន្និបាត សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន នៅព្រឹកថ្ងៃចន្ទ ទី៥...
កាលីហ្វ័រញ៉ា៖ លោក Hoang Thai អ្នកវិទ្យាសាស្ត្រ ដើមកំណើតវៀតណាម កំពុងដឹកនាំក្រុមអ្នកស្រាវជ្រាវ នៅមន្ទីរពិសោធន៍ Jet Propulsion Laboratory (JPL) របស់ទីភ្នាក់ងារ អវកាស NASA ដើម្បីអភិវឌ្ឍនាឡិកាអាតូមិក ដ៏ជាក់លាក់បំផុត ឱ្យមានទំហំតូច និងធន់រឹងមាំគ្រប់គ្រាន់ សម្រាប់បេសកកម្មរុករក ទីអវកាសដ៏ឆ្ងាយ (Deep-space)...
តូក្យូ ៖ ប៉ូលិសជប៉ុនបានចាប់ខ្លួនទាហាន ម៉ារីនសហរដ្ឋអាមេរិកម្នាក់ ពីបទសង្ស័យប្លន់ និងសម្លាប់ស្ត្រីម្នាក់នៅលើកោះអូគីណាវ៉ា (Okinawa)។ នេះបើយោងតាមការបញ្ជាក់ របស់មន្ត្រីផ្លូវការកាលពីថ្ងៃអាទិត្យ ដែលនេះគឺជាសំណុំរឿង ព្រហ្មទណ្ឌថ្មីមួយទៀតនៅលើកោះភាគខាងត្បូងមួយនេះ ជាទីដែលវត្តមានកងទ័ពអាមេរិក ដ៏ច្រើនសន្ធឹកសន្ធាប់នៅតែជាបញ្ហាដ៏រសើប។ យោងតាមការចេញផ្សាយពីសារព័ត៌មាន AP ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ បានអោយដឹងថា ប៉ូលិសខេត្តអូគីណាវ៉ាបានឱ្យដឹងថា ពួកគេបានចាប់ខ្លួនទាហានម៉ារីនវ័យ ២០ឆ្នាំម្នាក់...