កណ្តាល ៖ លោកបណ្ឌិត កៅ ថាច អនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល និងជាប្រធានទទួលបន្ទុកចលនាយុវជន ស្រុកខ្សាច់កណ្តាល នៅព្រឹកថ្ងៃចន្ទទី៥ ខែតុលា ឆ្នាំ២០២៦នេះ បានបញ្ជាក់ជូនសិស្សានុសិស្ស ដែលកំពុងត្រៀមសិក្សានៅសកលវិទ្យាល័យ ត្រូវផ្តោតជាសំខាន់ លើមុខវិជ្ជាផ្នែក វិធីសាស្រ្តស្រាវជ្រាវ របៀបនៃការអាន របៀបការនិយាយ និងភាសាអង់ភ្លេស ដែលយើងនឹងយល់កាន់ តែស៊ីជម្រៅលើផ្នែកស្រាវជ្រាវ...
នៅថ្ងៃទី៣ ខែតុលា កម្មវិធី GREEN WONDERLAND & GLOW RUN 3 WONDERLAND លើកទី៣ ដែលរៀបចំឡើងដោយក្រុមហ៊ុន Metfone ត្រូវបានប្រារព្ធឡើងនៅក្នុងខេត្តសៀមរាប ដោយបានរួមបញ្ចូលគ្នានូវសកម្មភាពការពារបរិស្ថាន ការលើកកម្ពស់សុខភាព និងកាយសម្បទា ព្រមទាំងការចូលរួមរបស់សហគមន៍។ កម្មវិធីនេះបានប្រមូលផ្តុំតំណាងមកពីអាជ្ញាធរជាតិអប្សរា ក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុន Metfone...
សាធារណរដ្ឋកូរ៉េ ៖ ពលករ ពលការិនី និងសហគមន៍ខ្មែរប្រមាណជាង ២ ៥០០ (ពីរពាន់ប្រាំរយ) នាក់ដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ បានជួបជុំគ្នាយ៉ាងកក់ក្តៅក្នុងកម្មវិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោក សេង សក្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ...
កណ្តាល៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាអនុប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ទទួលបន្ទុកជាប្រធានចលនាយុវជនស្រុក បានអញ្ជើញចូលរួមពិធី ផ្តល់រង្វាន់លើលទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេស A, B និង C មកពីស្រុកចំនួន៦ ក្នុងខេត្តកណ្តា នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦...
បរទេស៖ ការិយាល័យស្ថិតិជាតិ (NSO) របស់ប្រទេសវៀតណាម បានឱ្យដឹងកាលពីថ្ងៃទី ៣ ខែតុលាថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) បានកើនឡើង ៤,៥២ ភាគរយក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៦ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដោយកត្តាជំរុញចម្បង គឺការកើនឡើងនៃតម្លៃថាមពល ស្បៀងអាហារ សេវាកម្មអប់រំ និងសុខាភិបាល...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាស នៅថ្ងៃចន្ទនេះថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារ លើនាវាដឹកទំនិញរបស់អ៊ុយក្រែន ចំនួនពីរគ្រឿងនៅក្នុងសមុទ្រខ្មៅ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ថា ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា រុស្ស៊ី ក៏បានវាយប្រហារចំទីតាំងស្តុកប្រេងឥន្ធនៈនៅឯកំពង់ផែ Chornomorsk ដែលមានគោលបំណងផ្គត់ផ្គង់ដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ព្រមទាំងនាវាដឹកទំនិញស្ងួតមួយគ្រឿងដែលកំពុងដឹកជញ្ជូនសម្ភារៈយោធា។ យោងតាមសេចក្តីថ្លែងការណ៍មួយ នាវាដឹកទំនិញស្ងួតមួយគ្រឿងទៀតដែលដឹកជញ្ជូនសម្ភារៈយោធា ក៏ត្រូវបានវាយប្រហារនៅភាគខាងត្បូងនៃទីក្រុង...
បរទេស៖ ទីផ្សារហិរញ្ញវត្ថុសកលកំពុងបង្ហាញរូបភាពចម្រុះ ដោយរូបិយប័ណ្ណអឺរ៉ូ បានរងសម្ពាធយ៉ាងធ្ងន់ធ្ងរ ខណៈដែលទីផ្សារភាគហ៊ុន នៅតំបន់អាស៊ីវិញបានស្ទុះងើបឡើងយ៉ាង គំហុកកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ នេះបើតាមការចេញផ្សាយពី Reuters ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។ រូបិយប័ណ្ណអឺរ៉ូបានធ្លាក់ចុះរហូតដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល ១៧ខែចុងក្រោយនេះ។ ភាពទន់ខ្សោយនៃរូបិយប័ណ្ណរួមរបស់អឺរ៉ុបនេះ គឺបណ្តាលមកពីក្តីព្រួយបារម្ភកាន់តែខ្លាំងឡើងរបស់វិនិយោគិន ជុំវិញភាពដុនដាបនៃស្ថានភាពហិរញ្ញវត្ថុរបស់ប្រទេសបារាំង។ បន្ទុកបំណុលសាធារណៈដ៏ធ្ងន់ធ្ងរ រួមផ្សំជាមួយនឹងភាពមិនច្បាស់លាស់ នៃគោលនយោបាយសារពើពន្ធរបស់ប្រទេស ដែលមានទំហំសេដ្ឋកិច្ចធំ បំផុតទីពីរនៅក្នុង...
កំពង់ស្ពឺ ៖ សិស្សានុសិស្ស និងអាណាព្យាបាល នឹងមានឱកាសទទួលបានព័ត៌មាន និងចំណេះដឹងជាក់ស្តែងពាក់ព័ន្ធនឹងគន្លងអប់រំ ជំនាញវិជ្ជាជីវៈ មុខរបរ និងតម្រូវការទីផ្សារការងារ តាមរយៈ «វេទិកាតម្រង់ទិសជំនាញសិក្សា មុខរបរ និងការងារ» ដែលនឹងរៀបចំឡើងនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាល័យសម្តេចឪសម្តេចម៉ែបរសេដ្ឋ ខេត្តកំពង់ស្ពឺ ចាប់ពីម៉ោង៧:០០ព្រឹក ដល់ម៉ោង១១:០០ព្រឹក។ លោក ស៊ុន...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា ការតម្កល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងជានិច្ច ។ ដូច្នេះការតស៊ូជំនះរាល់ឧបសគ្គ គឺជាវីរភាពដ៏ប្រពៃ និងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់បុគ្គលិកសុខាភិបាល នៅគ្រប់កាលៈទេសៈ ។ ក្នុងឱកាសចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាលនៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណ នៅខេត្តបន្ទាយមានជ័យ សាស្ត្រាចារ្យរដ្ឋមន្ត្រី កោតសរសើរ និងបញ្ជាក់ពីការគាំទ្រនៅជាមួយគ្នាគ្រប់កម្រិតសុខាភិបាល ដល់ថ្នាក់ដឹកនាំ...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ ពិតជាបានបង្កើតផ្លែផ្កាជាវិជ្ជមានយ៉ាងពិតប្រាកដដល់ការសិក្សា របស់សិស្សានុសិស្ស។ ការលើកឡើងរបស់លោក ហង់ជួន ណារ៉ុន នាឱកាសអញ្ជើញជាអធិបតីក្នុងពិធី ទិវាគ្រូបង្រៀន ៥ តុលា ២០២៦...