យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ថា សារព័ត៌មានរដ្ឋរបស់អ៊ីស្រាអ៊ែល Kan News ដកស្រង់សម្តីរបស់មន្ត្រីជាន់ខ្ពស់មួយរូប របស់ក្រសួងសុខាភិបាលដែល បានថ្លែងកាលពីថ្ងៃអង្គារថា ប្រទេសអ៊ីស្រាអ៊ែល នឹងចាប់ផ្តើមចាក់វ៉ាក់សំាង ការពារជំងឺកូវីដ១៩ នៅថ្ងៃទី២០ ខែធ្នូ ខាងមុខនេះ ។
លោក Hezi Levi អគ្គនាយកសុខាភិបាលនៃ ក្រសួងសុខាភិបាលអ៊ីស្រាអ៊ែល បានធ្វើការណែនាំដល់ក្រុមសេវាកម្ម គ្លីនិកទាំងឡាយអំពីការកំណត់ ពេលវេលាដើម្បីត្រៀមលក្ខណៈ ប្រតិបត្តិការចាក់វ៉ាក់សាំង នៅតាមស្ថានីយនានានៅថ្ងៃទី២០ ខែធ្ន ។
មន្ទីរពេទ្យរបស់អ៊ីស្រាអ៊ែល រំពឹងថា នឹងចាប់ផ្តើមចាក់វ៉ាក់សាំង ដល់បុគ្គលិករបស់ពួកគេ នៅមុនពេលកាលបរិច្ឆេទនេះ ។ សេចក្តីរាយការណ៍បានឲ្យដឹងដូច្នេះ ។
វ៉ាក់សាំងទាំងនោះ នឹងត្រូវផ្តល់ដោយក្រុមហ៊ុន ឳសថដ្ឋានសហរដ្ឋអាមេរិក Pfizer ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា