វ៉ាស៊ីនតោន៖ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិមនុស្សនៅទីក្រុងហុងកុង កាលពីថ្ងៃពុធដើម្បីបង្ហាញការគាំទ្រដល់ចលនាបាតុកម្ម គាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងទឹកដី ដែលគ្រប់គ្រងដោយប្រទេសចិន។
សេចក្ដីព្រាងច្បាប់នេះដឹកនាំ ក្រសួងការបរទេស ឲ្យធ្វើការត្រួតពិនិត្យប្រចាំឆ្នាំអំពីថាតើ ទីក្រុងហុងកុងមានស្វ័យភាពគ្រប់គ្រាន់ពីប្រទេសចិន ដោយផ្អែកលើច្បាប់របស់សហរដ្ឋអាមេរិកឬយ៉ាងណា។ ការអនុម័តរបស់ខ្លួនឆ្លងកាត់ ព្រឹទ្ធសភាមួយថ្ងៃមុនដោយការយល់ព្រមជាឯកច្ឆន្ទ បានបង្កឱ្យមានការរិះគន់ ពីទីក្រុងប៉េកាំងថា បានជ្រៀតជ្រែកចូល កិច្ចការផ្ទៃក្នុងរបស់ខ្លួន។
ប្រសិនបើប្រធានាធិបតីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់នេះទៅក្នុងច្បាប់វា ទំនងជាធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចចរចាពាណិជ្ជកម្មដែលកំពុងបន្ត រវាងប្រទេសយក្សសេដ្ឋកិច្ចទាំងពីរនេះ ដែលហាក់ដូចជាមានភាព ច្របូកច្របល់ចំពោះភាពខុសគ្នាលើការដកពន្ធគយដែល មានស្រាប់ដាក់លើទំនិញរបស់គ្នាទៅវិញទៅមក៕
ដោយ ឈូក បូរ៉ា