បរទេស៖ អ្នកផលិតឱសថចិន នឹងទទួលបានវ៉ាក់សាំង ការពារមេរោគឆ្លងកូវីដ១៩ចំនួន ១០០ លានដូស ពីក្រុមហ៊ុនដែលជាសហការបង្កើតរវាង Pfizer Inc និង BioNTech SE ដោយសារប្រទេសនេះ (ចិន) ស្វែងរកការចាក់ថ្នាំបង្ការ ពីក្រៅប្រទេសបន្ថែម លើថ្នាំដែលផលិតនៅស្រុក ដើម្បីធានាការចាក់ថ្នាំបង្ការសម្រាប់ប្រទេស ដែលមានប្រជាជនច្រើនបំផុត នៅលើពិភពលោកមួយនេះ
យោងតាមសារព័ត៌មាន Bloomberg ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមហ៊ុន Shanghai Fosun Pharmaceutical Group Co. ដែលកាលពីខែមីនា បានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន BioNTech ដើម្បីអភិវឌ្ឍ និង ដាក់លក់ថ្នាំចាក់ mRNA នៅក្នុងប្រទេសចិន នឹងធ្វើការទូទាត់ជាមុនចំនួន ២៥០ លានអឺរ៉ូ (៣០០ លានដុល្លារអាមេរិក) សម្រាប់ការចំណាយ ទៅលើវ៉ាក់សាំង ៥០ លានដុល្លារដំបូង។
ក្រុមហ៊ុនផលិតវ៉ាក់សាំងអាល្លឺម៉ង់ នឹងផ្គត់ផ្គង់មិនតិចជាង ១០០ លានដូសនោះទេ សំរាប់ប្រទេសចិននៅចុងឆ្នាំ ២០២១ ។ នេះបើតាមការឱ្យដឹងពី ក្រុមហ៊ុន Fosun នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលដាក់នៅផ្សារហ៊ុនហុងកុង កាលពីថ្ងៃពុធ។
ការសាកល្បងពិសោធន៍ចាក់វ៉ាក់សាំង ដែលត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនអភិវឌ្ឍន៍ ក្នុងស្រុករួមមានក្រុមហ៊ុនចិន China National Biotec Group Co និង Sinovac Biotech Ltd. គឺជិតនឹងទទួលបានការយល់ព្រម ពីនិយតករថ្នាំចិន ដោយរំពឹងថា នឹងទទួលបាន ១,៦ ពាន់លានដូសនឹងត្រូវផលិតនៅឆ្នាំ ២០២១ ៕ ប្រែសម្រួលៈ ណៃ តុលា