Covid-19

ចិន នឹងផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ ដល់ប្រជាជនរាប់សិបលាននាក់ សម្រាប់ចូលឆ្នាំចិនខាងមុខនេះ

បរទេស៖ កាសែត South China Morning Post បានរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រទេសចិនកំពុងគ្រោងផ្តល់ថ្នាំវ៉ាក់សាំង ដល់ប្រជាជនចំនួន៥០លាននាក់ ដែលស្ថិតក្នុងក្រុមអាទិភាពខ្ពស់ ប្រឆាំងមេរោគកូរ៉ូណា នៅមុនដើមរដូវកាលធ្វើដំណើរ ពេលចូលឆ្នាំថ្មី នៅឆ្នាំក្រោយនេះ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ទីក្រុងប៉េកាំង កំពុងតែគ្រោងចែកចាយថ្នាំវ៉ាក់សាំង ១០០លានដូស ដែលផលិតឡើងដោយក្រុមហ៊ុនចិន Sinopharm និង Sinovac Biotech Ltd។

គួរបញ្ជាក់ថា ប្រទេសចិនធ្លាប់បានផ្តល់សិទ្ធិ លើការប្រើប្រាស់បណ្ដោះអាសន្ន ឲ្យដល់បេក្ខភាពថ្នាំវ៉ាក់សាំងចំនួនពីរ មកពីក្រុមហ៊ុន Sinopharm និងបេក្ខភាពថ្នាំវ៉ាក់សាំងមួយមកពីក្រុមហ៊ុន Sinovac Biotech ហើយក្រៅពីនេះ ប្រទេសចិនក៏បានផ្តល់ការអនុម័ត ដល់បេក្ខភាពថ្នាំវ៉ាក់សាំងទី៤មួយ មកពីក្រុមហ៊ុន CanSino Biologics Inc សម្រាប់ការប្រើប្រាស់យោធា ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top