ម៉ូស្គូ៖ មជ្ឈមណ្ឌលឆ្លើយតបជំងឺកូវីដ-១៩ របស់ប្រទេសរុស្ស៊ី បានឲ្យដឹងនៅថ្ងៃសុក្រនេះថាប្រទេសរុស្ស៊ី បានកត់ត្រា ២៨,៥៥២ ករណីបន្ថែមទៀតនៃជំងឺកូវីដ-១៩ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដែលកើនឡើងបន្តិចពី ២៨,២១៤ កាលពីថ្ងៃមុននេះ។
មជ្ឈមណ្ឌលបានឲ្យដឹងថា ចំនួនសរុបនៃករណីជំងឺកូវីដ-១៩ បានកើនឡើងដល់ ២,៧៩១,២២០នាក់ក្នុងនោះមានអ្នកស្លាប់ចំនួន ៤៩,៧៦២ នាក់ និងមានចំនួន ២២២៨,៦៣៣ នាក់បានធូរស្បើយឡើងវិញ។
ទីក្រុងមូស្គូដែលជាតំបន់រងគ្រោះខ្លាំងជាងគេរបស់ប្រទេសនេះ បានរាយការណ៍ករណីថ្មីចំនួន ៦,៩៣៧ ករណីក្នុងរយៈពេលមួយថ្ងៃ ដែលធ្វើឱ្យចំនួនឆ្លងនៅក្នុងទីក្រុងសរុបកើនឡើងដល់ ៧២២,១៧៨ករណី ។ ក្នុងនោះការធ្វើតេស្តរកជំងឺកូវីដ-១៩ មានចំនួនជាង ៨៤,៩ លាននាក់ត្រូវបានធ្វើឡើងនៅទូទាំងប្រទេស៕ដោយ ឈូក បូរ៉ា