Covid-19

ថៃ រាយការណ៍ ករណីឆ្លងជំងឺកូវីដ-១៩ កម្រិតខ្ពស់ជាង ៥០០ករណី ត្រឹមរយៈពេល ២៤ម៉ោង

បាងកក៖ មន្ត្រីសុខាភិបាលម្នាក់ បានឲ្យដឹងថា វិធានការចាក់សោរត្រូវបានដាក់នៅក្នុងខេត្តជិតខាងរបស់ទីក្រុងបាងកក សាមុតសាខុន ខណៈដែលករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន- ៥១៦ករណី ត្រូវបានបញ្ជាក់ថា មាននៅក្នុងទីផ្សារអាហារសមុទ្រក្នុងស្រុក។

អគ្គនាយកនាយកដ្ឋានត្រួតពិនិត្យជំងឺលោក Opas Kankawinphong បានប្រាប់សន្និសីទសារព័ត៌មានមួយថា ការឆ្លងមេរោគ ដែលត្រូវបានរកឃើញនៅខេត្ដសាមុតសាខុន ភាគច្រើនត្រូវបានគេរាយការណ៍ថា ជាកម្មករចំណាកស្រុកធ្វើការដោយឧស្សាហកម្មនេសាទក្នុងស្រុក។

បើតាមមន្រ្តីសុខាភិបាលករណីថ្មីនៅខេត្តនេះ គឺជាប់ទាក់ទងនឹងអ្នកលក់ស្ត្រីជនជាតិថៃអាយុ ៦៧ ឆ្នាំនៅផ្សារបង្គាក្នុងស្រុក។ សមាជិកបីនាក់នៃក្រុមគ្រួសាររបស់អ្នកស្រី ត្រូវបានគេរកឃើញថាមានវិជ្ជមាន ចំពោះការមេរោគឆ្លងកូវីដ-១៩ផងដែរ៕ដោយ ឈូក បូរ៉ា

To Top