ព័ត៌មានអន្តរជាតិ

យន្តហោះដឹកឧបករណ៍ ជំនួយសុខាភិបាល ទី៩ របស់ចិនមកដល់ វេណេស៊ុយអេឡា

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថាប្រទេសវេណេស៊ុយអេឡាអាចទទួលបាន ឧបករណ៍សំភារៈ សុខាភិបាល នៃជើងយន្តហោះទី៩ហើយ ពីសំណាក់ប្រទេសចិនកាលពីថ្ងៃអង្គារម្សិលមិញដើម្បីយក មកប្រើប្រាស់ ក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងកូវីដ19។

រដ្ឋទូតចិនប្រចាំនៅប្រទេស វេណេស៊ុយអេឡាលោក Li Baorong បាននិយាយថាការដឹកជញ្ជូនដែលរួមមានទាំង ថ្នាំពេទ្យនិងសំភារៈពេទ្យផងជាពិសេស គឺឧបករណ៍ធ្វើតេស្តល្បឿនលឿននិងឧបករណ៍ជំនួយអុកស៊ីសែនទៀតផង។

ថ្លែងនៅឯអាកាសយានដ្ឋាន Simon Bolivar នៃទីក្រុង Caracas លោក Li បានសង្កត់ធ្ងន់ដែរអំពីសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគី នៅក្នុងពេលនៃការរីករាលដាល នៃវិរុសរាតត្បាតបែបនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top