ភ្នំពេញ៖ កម្ពុជា-កូរ៉េនឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅដើមខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ។ កិច្ចប្រជុំនឹងធ្វើឲ្យថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរក៏នឹងមានឱកាសបានផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកថែមទៀត។
ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ លោកប៉ាក ហឺងឃ្យង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េបានថ្លែងថា “ក្នុងឱកាសសាធារ ណរដ្ឋកូរ៉េនឹងរៀបចំខួបលើកទី៤០នៃកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ និងព្រះរាជាណាចក្រកម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅដើមខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរក៏នឹងមានឱកាសបានផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកថែមទៀត”។
ក្នុងជំនួបនោះលោកទូតបានកត់សម្គាល់ថា ទំនាក់ទំនង និងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានឡើងដល់ចំនួន ០១កោដិដុល្លារ នៅឆ្នាំ២០១៩ ហើយក្នុងនោះ ទំហំនៃការវិនិយោគរបស់សាធារណៈកូរ៉េនៅកម្ពុជា ស្ថិតក្នុងលំដាប់ទីពីរដែលមានទឹកប្រាក់ចំនួន ៥,៧ ប៊ីលានដុល្លារ។
លោកបន្តថា ក្នុងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ អ្នកទេសចរកូរ៉េបានមកទស្សនាកម្ពុជាមានជាង៤សែននាក់ជារៀងរាល់ឆ្នាំ៕