Covid-19

ប្រេស៊ីល ត្រូវបានគេមើលឃើញថា មានអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា ជិត១៩ម៉ឺននាក់

សៅប៉ូឡូ៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រេស៊ីល បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់ចំនួន៧៦២នាក់ដោយសារវីរុសកូរ៉ូណា នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ ដោយជំងឺសរុបចំនួន១៨៩.៩៨២នាក់ ។

នៅក្នុងរបាយការណ៍ជំងឺឆ្លងប្រចាំថ្ងៃ ក្រសួងសុខាភិបាលក៏បានរាយការណ៍ថា មានករណីនៃអ្នកឆ្លងជំងឺថ្មីចំនួន៥៨.៤២៨នាក់ ក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ សរុបមានអ្នកឆ្លងជំងឺចំនួន៧.៤២៣.៩៤៥នាក់ គិតចាប់តាំងពីថ្ងៃទី២៦ ខែកុម្ភៈ នៅគ្រាដែលប្រទេសនៅអាមេរិកឡាទីន បានឆ្លងរកឃើញជាលើកដំបូង នៅក្រុងសៅប៉ូឡូ នៃប្រទេសប្រទេសប្រេស៊ីល ។

ប្រេស៊ីល មានអ្នកឆ្លងជំងឺកូវីដ១៩ខ្ពស់បំផុតលើកទី២នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងមានអ្នកឆ្លងជំងឺលំដាប់លេខ៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសឥណ្ឌា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top