Covid-19

ម៉ាឡេស៊ី មានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីលើសពី១.៥០០នាក់

កូឡាឡាំពួរ៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ថា ប្រទេសម៉ាឡេស៊ី ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន១.៥៨១នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ជាង១០០.០០០នាក់ ។

លោក Dr Noor Hisham Abdullah អគ្គនាយកសុខាភិបាលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់គាត់ថា “ក្នុងចំណោមករណីថ្មី មាន០២នាក់ជាអ្នកដែលនំាចូល ទន្ទឹមនឹងនេះដែរ មានអ្នកឆ្លងជំងឺក្នុងស្រុកសរុប១.៥៧៩នាក់” ។

អ្នកនៅប្រមូលផ្តុំគ្នាចំនួន០៤នាក់ ត្រូវបានគេរកឃើញនៅក្រុងកូឡាឡាំពួរ និងក្រុង Selangor ។
ម៉ាឡេស៊ី ក៏ត្រូវបានគេរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀតចំនួន០២នាក់ដោយសារជំងឺកូវីដ១៩ ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់៤៤៦នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top