Covid-19

កូរ៉េខាងត្បួង ពន្លឿនកិច្ចខិតខំប្រឹងប្រែង ចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ខណៈរកឃើញករណី ឆ្លងទម្រង់ថ្មីដំបូងអីអង់គ្លេស

សេអ៊ូល៖ កូរ៉េខាងត្បូងប្តេជ្ញា បង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំង សាធារណៈការពារជំងឺកូវីដ- ១៩ នៅពេលដែលប្រទេសនេះនៅថ្ងៃចន្ទ ទី២៨ ខែធ្នូនេះ បានប្រកាសថា ខ្លួនបានរកឃើញករណីដំបូងនៃជំងឺកូវីដ-១៩ ទម្រង់ថ្មីដែលទាក់ទងនឹងការកើនឡើង នៃការឆ្លងនៅក្នុងប្រទេសអង់គ្លេស។

ទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េ (KDCA) បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ករណីឆ្លងទម្រង់ថ្មីដែលត្រូវបានគេគិតថា អាចចម្លងបានលឿនជាងមុន ដែលកំពុងចរាចរបច្ចុប្បន្នត្រូវបាន គេរកឃើញនៅក្នុងមនុស្ស ៣នាក់ដែលបានចូល ទៅប្រទេសកូរ៉េខាងត្បូង ពីទីក្រុងឡុងដ៌ នៅថ្ងៃទី២២ ខែធ្នូ។

KDCA បានឲ្យដឹងថា ពួកគេត្រូវបានដាក់ឱ្យនៅដាច់ឆ្ងាយពីគេ ចាប់តាំងពីការធ្វើតេស្ដវិជ្ជមាន សម្រាប់ជំងឺកូវីដ-១៩ នៅពេលមកដល់។

វីរុសឆ្លងទម្រង់ថ្មីនេះ បានលេចចេញនៅដើមខែនេះ នៅក្នុងប្រទេសអង់គ្លេស ហើយបានទៅដល់បណ្ដាប្រទេសអឺរ៉ុប មួយចំនួនរួចទៅហើយក៏ដូចជាកាណាដា ហ្ស៊កដានី និងជប៉ុនផងដែរ។

សម្ពាធថ្មីដែលអ្នកជំនាញ បារម្ភខ្លាចឆ្លងរាលដាលបាន ជំរុញឲ្យប្រទេសជាង ៥០ ដាក់ការរឹតត្បិតការធ្វើដំណើរ លើចក្រភពអង់គ្លេស។ កូរ៉េខាងត្បូងស្ថិតនៅក្នុងចំណោមពួកគេ ហើយបានរារាំងការហោះហើរ ពីអង់គ្លេសរហូតដល់ចុងឆ្នាំ។

អាជ្ញាធរកូរ៉េខាងត្បូង ក៏កំពុងពិនិត្យមើលករណី បុរសជនជាតិកូរ៉េវ័យចំណាស់ម្នាក់ ដែលបានធ្វើតេស្តវិជ្ជមាន ចំពោះវីរុសកូវីដ-១៩ បន្ទាប់ពីត្រឡប់មកពីអង់គ្លេស កាលពីដើមខែនេះ ៕

ដោយ ឈូក បូរ៉ា

To Top