Covid-19

ថៃ រកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ក្នុងសហគមន៍ ១១៥នាក់ទៀត សរុបអ្នកឆ្លងទូទាំងប្រទេស កើនឡើងដល់ ៦ ២៨៥នាក់

បរទេស៖ នៅថ្ងៃច័ន្ទ រដ្ឋាភិបាលថៃបានរាយការណ៍ ពីការរកឃើញករណីឆ្លងថ្មីវីរុស Covid-19 ថ្មីចំនួន ១៤៤ ករណី ក្នុងនោះ រកឃើញការឆ្លងក្នុងសហគមន៍ចំនួន ១១៥ នាក់, ពលករចំណាកស្រុកចំនួន ១៤ នាក់ និងអ្នកមកពីបរទេសកំពុងធ្វើចត្តាឡីស័ក ១៥នាក់ ដូច្នេះអ្នកជំងឺកូវីដសរុបនៅថៃកើនឡើងដល់ ៦ ២៨៥ នាក់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ Covid-19 បាននិយាយថា ការឆ្លងមេរោគក្នុងសហគមន៍ដែលទាក់ទងនឹងការផ្ទុះឡើងនៅសាមុតសាខុនត្រូវបានគេរាយការណ៍មកពីខេត្ត Sukhothai (១ ករណី), Pathum Thani (២), Nonthaburi (២), Nakhon Nayok (២ ករណី) ), Nakhon Pathom (១៧), Samut Sakhon (១), Samut Prakan (៥), បាងកក (១០) និង ខេត្ត Lop Buri (១) ។

ករណីឆ្លងក្នុងសហគមន៍ពាក់ព័ន្ធនឹងការលេងល្បែងក្នុងខេត្តរ៉ាក់យ៉ង មាន ២១ ករណីថ្មី , នៅឆុនបូរី មួយករណី និងមួយករណីទៀតនៅឈៀងម៉ៃ។

សូមជម្រាបថា ចាប់ពីថ្ងៃទី ១៥ ដល់ ២៧ ធ្នូ ការឆ្លងមេរោគក្នុងសហគមន៍ត្រូវបានរាយការណ៍ថា មាននៅក្នុងខេត្តចំនួន ៤៣ កើនឡើង ៥ ខេត្តបន្ថែមទៀតពីថ្ងៃអាទិត្យ។

ក្នុងចំណោមករណីសរុបចំនួន ៦ ២៨៥ ករណីនៅក្នុងប្រទេស ក្នុងនោះចំនួន ៤.១៨០ (៦៦.៥%) បានជាសះស្បើយឡើងវិញ ហើយអ្នកជំងឺចំនួន ២ ០៤៥ នាក់កំពុងទទួលការព្យាបាល និងស្លាប់ចំនួន ៦០នាក់៕ប្រែសម្រួលៈ ណៃ តុលា

To Top