Covid-19

ទីបំផុត! ចិន អនុម័តទៅលើវ៉ាក់សាំងកូវីដ១៩ ដែលផលិតដោយខ្លួនឯង ជាលើកដំបូង

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសចិន បានប្រកាសថា ខ្លួនបានទទួលសិទ្ធិលើទីផ្សារ សម្រាប់វ៉់ាក់សាំងកូវីដ១៩ ជាលើកដំបូង ។

វ៉ាក់សាំងដែល បានទទួលការអនុម័តពី រដ្ឋបាលផលិតវេជ្ជសាស្ត្រជាតិ (NMPA)ដែលបានផលិតឡើងដោយក្រុមហ៊ុន Beijing Biological Products Institute Co., Ltd. ចំណុះឲ្យ China National Biotec Group (CNBG) ដែលមានការសម្របសម្រួលពី Sinopharm ។

លទ្ធផលនៃការធ្វើការវិនិច្ឆ័យ លើកទី៣បានបង្ហាញថា ៧៩,៣៤ភាគរយមានប្រសិទ្ធិភាព ប្រឆាំងនឹងជំងឺកូវីដ១៩ ហើយកិច្ចប្រជុំស្តង់ដារបស់ អង្គការសុខភាពពិភពលោក និង NMPA ។ នេះបើយោងតាមសន្និសីទសារព័ត៌មាន មួយដែលរៀបចំឡើងដោយ ក្រុមប្រឹក្សារដ្ឋទប់ស្កាត់ និងត្រួតពិនិត្យមេកានិចប្រឆំាងនឹងជំងឺកូវីដ១៩ ។

លោក Chen Shifei អនុប្រធាន NMPA បានថ្លែងថា ការអនុម័តត្រូវបានទទួលបាន ដោយផ្អែកលើផ្លូវច្បាប់ ។

លោក Zeng Yixin អនុប្រធានគណៈកម្មាធិការសុខាភិបាលជាតិ (NHC)បានថ្លែងថា “វ៉ាក់សំាងកូវីដ១៩ នឹងផ្តល់ដោយឥតគិតថ្លៃ ដល់ពលរដ្ឋចិនទាំងអស់” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top