ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសវៀតណាម ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន ៩ករណី គិតត្រឹមថ្ងៃព្រហស្បតិ៍ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺត្រូវបានគេបញ្ជាក់ថា មានចំនួនដល់ទៅ១.៤៦៥នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន ៣៥នាក់ដោយសារជំងឺនេះ ។
ក្រសួងបានឲ្យដឹងថា អ្នកឆ្លងជំងឺថ្មីទាំងអស់ ជាពលរដ្ឋវៀតណាម ដែលថ្មីៗនេះបានមកក្នុងប្រទេសវៀតណាម ដែលមកពីបរទេស និងត្រូវបានធ្វើចត្តាឡីស័កនៅពេលមកដល់ ។
ក្រសួងក៏បានប្រកាសថា អ្នកជំងឺចំនួន ២នាក់បន្ថែមទៀត បានជាសះស្បើយទាំងស្រុង ដែលនាំឲ្យចំនួនអ្នកជាសះស្បើយ ពីជំងឺសរុបនៅក្នុងប្រទេសកើនឡើងដល់ ១.៣២៥នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ។
ក្រសួងបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ ពលរដ្ឋជិត ១៧.៣០០នាក់ កំពុងធ្វើចត្តាឡីស័ក និងតាមដានសុខភាព ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា