Covid-19

វៀតណាម រកឃើញវីរុស កូរ៉ូណាទម្រង់ថ្មី មួយករណីហើយ

បរទេស៖ ស្ត្រីជាអ្នកដំណើរជនជាតិវៀតណាមម្នាក់ ដែលត្រឡប់មកពីអង់គ្លេសវិញ ត្រូវបានគេរកឃើញថា មានផ្ទុកវីរុសកូរ៉ូណាទម្រង់ថ្មីដែលងាយចម្លង។ នាងស្ថិតក្នុងចំណោមក្រុមអ្នកដំណើរចំនួន ៣០៥ នាក់ដែលវិលត្រឡប់មកប្រទេសវៀតណាមវិញតាមជើងហោះហើរ VN50 របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមដែលបានចុះចតនៅទីក្រុង Can Tho កាលពីថ្ងៃទី ២២ ខែធ្នូ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា នៅពេលមកដល់ពួកគេត្រូវបានបញ្ជូនទៅកន្លែងធ្វើចត្តាឡីស័កនៅទីក្រុង Can Tho និងខេត្តក្បែរនោះគឺ Vinh Long និង Tra Vinh និង ទីក្រុង ហូជីមិញ ។

ការធ្វើតេស្តពីរថ្ងៃក្រោយមក ពួកគេ ៦ នាក់ត្រូវបានរកឃើញថា មាន Covid-19 ដោយក្នុងនោះ ៤ នាក់នៅ Vinh Long និង ២ នៅ Tra Vinh ។ សំណាកដែលបានឆ្លងត្រូវបានបញ្ជូនទៅវិទ្យាស្ថាន ប៉ាស្ទ័រ នៅហូជីមិញ ហើយបានបញ្ជាក់ថា អ្នកជំងឺម្នាក់ដែលជាស្ត្រីអាយុ ៤៤ ឆ្នាំបានឆ្លងមេរោគ SARS-CoV-2 VOC 202012/01 ដែលវីរុសទម្រង់ថ្មី ងាយឆ្លង ហើយបានរកឃើញដំបូងគេនៅក្នុងប្រទេសអង់គ្លេស ហើយនិយាយថា វីរុសទម្រង់ថ្មីនេះ អាចឆ្លងលឿនវីរុសកូរ៉ណាចាស់៕ប្រែសម្រួលៈ ណៃ តុលា

To Top