Covid-19

អ្នកជំងឺកូវីដ១៩ នៅថៃ ស្លាប់ ២នាក់ទៀត និងរកឃើញ អ្នកឆ្លងជំងឺ ក្នុងសហគមន៍ ២៥៧នាក់

បរទេស៖ ប្រទេសថៃ បានរាយការណ៍ថា មានអ្នកស្លាប់ដោយសារមេរោគ Covid-19 ចំនួន ២ នាក់ទៀត និង រកឃើញការឆ្លងថ្មីចំនួន ២៧៩ ករណី ចំពេលមានការព្រួយបារម្ភថានិន្នាការឆ្លងថ្មីនេះនឹងបន្តកើតមាននៅពេល ដែលប្រជាជនធ្វើដំណើរ កាន់តែច្រើនក្នុងឱកាសវិស្សមកាលឆ្នាំថ្មី។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាពជំងឺកូវីដ បាននិយាយថា ករណីស្លាប់ថ្មី២នាក់ បាននាំឱ្យអ្នកស្លាប់កើនឡើងដល់ ៦៣ នាក់ និង អ្នកឆ្លងសរុប ៧ ១៦៣ នាក់។

មជ្ឈមណ្ឌលបាននិយាយថា អ្នកស្លាប់ថ្មី គឺបុរសម្នាក់អាយុ ៤៤ ឆ្នាំដែលបានទៅភោជនីយដ្ឋានមួយនៅទីក្រុងបាងកកកាលពីថ្ងៃទី ២០ ខែធ្នូ និង ម្នាក់ទៀត គឺបុរសអាយុ ៧០ ឆ្នាំម្នាក់ដែលបានចូលប្រទេសថៃដោយខុសច្បាប់នៅតាមព្រំដែនពីប្រទេសមីយ៉ាន់ម៉ា។

ក្នុងចំនោមករណីថ្មីដែលរកឃើញចំនួន ២៧៩ ករណី គឺមាន ២៥៧ ករណីគឺជាការឆ្លងក្នុងសហគមន៍។ ពួកគេរាប់បញ្ចូលទាំងអ្នកដែលជាប់ទាក់ទង នឹងចង្កោមនៅខេត្តសាមុតសាខន៕ប្រែសម្រួលៈ ណៃ តុលា

To Top