Covid-19

មីយ៉ាន់ម៉ា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៧២៩នាក់ ខណៈអ្នកស្លាប់បន្ថែមទៀតចំនួន ១៧នាក់

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ថា សេចក្តីប្រកាសមួយចេញ ដោយក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៧២៩នាក់ គិតត្រឹមថ្ងៃអាទិត្យ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់ ១២៦.៣៤៥នាក់ ។

សេចក្តីប្រកាសបានឲ្យដឹងថា សរុបមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ បន្ថែមទៀតចំនួន ១៧នាក់ ត្រូវបានគេរាយការណ៍ ឲ្យដឹងកាលពីថ្ងៃអាទិត្យ ដែលនាំឲ្យចំនួនអ្នកស្លាប់ដោយសារ ជំងឺកើនឡើងដល់ ២.៧២៨នាក់ ។

ប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេរាយការណ៍ឲ្យដឹងថា មានករណីវិជ្ជមានចំនួន ២ជាលើកដំបូងនៃជំងឺកូវីដ១៩ ដែលបានរកឃើញកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំមុន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top