បរទេស៖ នៅថ្ងៃអង្គារ រដ្ឋាភិបាលថៃ បានកត់ត្រាករណីឆ្លងថ្មី នៃមេរោគឆ្លងកូវីដ១៩ចំនួន ៥២៧ ករណីប៉ុន្តែ មានតែ ៦ ករណីប៉ុណ្ណោះ ដែលជាករណីឆ្លងក្នុងសហគមន៍ ដូច្នេះករណីឆ្លងជំងឺសរុបរបស់ថៃ គឺបានកើនឡើងដល់ចំនួន ៨ ៩៦៦នាក់ ចាប់តាំងពីការចាប់ផ្តើមរាតត្បាត នៅខែមករាឆ្នាំ ២០២០ ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា គ្មានអ្នកស្លាប់ថ្មី ត្រូវបានគេរាយការណ៍ទេ ដែលធ្វើឱ្យចំនួនមនុស្សស្លាប់ ដោយសារកូវីដ១៩ នៅ ៦៥ នាក់ ដដែល។
បន្ទុកបន្ថែមនៅថ្ងៃអង្គារ គឺអ្នកឆ្លងទាបជាងកំណត់ត្រាថ្មី ៧៤៥ នាក់ ដែលត្រូវបានកត់ត្រាកាលពីថ្ងៃច័ន្ទ។ ចំនួននេះ ត្រូវបានជំរុញដោយជាង ៥០០ នាក់ នៅខេត្ត សាមុតសាខុន ដែលជាចំណុចកណ្តាល នៃការផ្ទុះឡើងចុងក្រោយបង្អស់។
លោក Taweesilp Visanuyothin អ្នកនាំពាក្យ មជ្ឈមណ្ឌលវិភាគស្ថានការណ៍ជំងឺកូវីដ១៩ បាននិយាយថា ករណីឆ្លងថ្មីដែលបានរកឃើញ រួមមានពលករចំណាកស្រុកចំនួន ៤៣៩ នាក់ ដែលត្រូវបានធ្វើរោគវិនិច្ឆ័យ អំឡុងយុទ្ធនាការសាកល្បងសកម្ម រួមជាមួយជនជាតិថៃ ៨២ នាក់៕ ប្រែសម្រួលៈ ណៃ តុលា