Covid-19

ក្រសួងសុខាភិបាល បន្តរកឃើញពលករខ្មែរ មកពីថៃ ២នាក់ទៀត ឆ្លងជំងឺកូវីដ១៩

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានអះអាងថា បានរកឃើញពលករខ្មែរមក ពីប្រទេសថៃឆ្លងជំងឺកូវីដ១៩ចំនួន២នាក់ បន្ថែម ទៀតខណៈគ្មានអ្នកព្យាបាល ជាសះស្បើយនោះទេ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានឲ្យដឹងនៅថ្ងៃទី៧ មករា ឆ្នាំ២០២១ថា ករណីវិជ្ជមានវីរុសកូវីដ-១ ថ្មី ចំនួន ២នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃគឺ១- បុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១ លទ្ធផលធ្វើ តេស្កវត្ថុសំណាករបស់បុរសរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវី -១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

២- បុរសជនជាតិខ្មែរ អាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិថ្នល់បត់ ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសវីដ -១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត បន្ទាយមានជ័យ។

សូមជម្រាបថា អ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៨៥នាក់ បានព្យាបាលជាសះស្បើយចំនួន ៣៦២នាក់ និងកំពុងសម្រាកព្យាបាល ២៣នាក់ ។

ជាមួយគ្នានោះដែរ ក្រសួងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ ធីតា អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌល គ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្តសៀមរាប ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុង ការជួយពិនិត្យសុខភាព និងស្រាវជ្រាវរកករណីកូវីដ-១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួម ទាំងការដាក់វិធានការនានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា៕

To Top