Covid-19

កូរ៉េខាងត្បូង-អាមេរិក ធ្វើសមយុទ្ធដែនអាកាសរួមគ្នា ក្នុងគ្រាកំពុងមានជំងឺកូវីដ-១៩រាតត្បាត

សេអ៊ូល៖ ប្រភពយោធាមួយ បានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធរួមគ្នានៅរដូវរងារ ចំពេលមានការព្រួយបារម្ភអំពី ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទម្រង់ថ្មីនេះ។

សម្ព័ន្ធមិត្តបានរៀបចំធ្វើសមយុទ្ធ ត្រឡប់មកវិញនៅដើមរដូវរងាររបស់ពួកគេ ដែលមានរហស្សនាមថា Vigilant Ace ដែលត្រូវបានចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី ១១ ខែធ្នូ ដែលពាក់ព័ន្ធនឹងយន្ដហោះប្រយុទ្ធដូចជាយន្តហោះ F-15K និង KF-16 មកពីប្រទេសកូរ៉េខាងត្បូង និង F-16 មកពីសហរដ្ឋអាមេរិក។  

សមយុទ្ធ Vigilant Ace ប្រចាំឆ្នាំត្រូវបានជំនួស ដោយការហ្វឹកហាត់តូចជាងមុន ដែលចាប់ផ្តើមនៅឆ្នាំ ២០១៨ ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងការទូតក្នុងការរំសាយ អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

មន្ត្រីកងទ័ពអាកាសម្នាក់បានឲ្យដឹងថា “វាគឺជាការហ្វឹកហាត់ទៀងទាត់មួយ ដើម្បីពិនិត្យមើលសមត្ថភាព របស់សម្ព័ន្ធមិត្ត ដើម្បីអនុវត្តប្រតិបត្តិការរួមគ្នា”៕

ដោយ ឈូក បូរ៉ា

To Top