Covid-19

នាយករដ្ឋមន្រ្តីជប៉ុន នឹងប្រកាសភាពអាសន្នក្នុងទីក្រុងតូក្យូ ខណៈករណីឆ្លងជំងឺកូវីដ-១៩ កំពុងកើនឡើង

តូក្យូ៖ នាយករដ្ឋមន្រ្តីលោក Yoshihide Suga គ្រោងនឹងប្រកាសភាពអាសន្ន នៅក្នុងតំបន់ទីប្រជុំជនទីក្រុងតូក្យូ នៅថ្ងៃព្រហស្បតិ៍នេះ ដោយអនុញ្ញាតឱ្យមានវិធានការ រឹងមាំបន្ថែមទៀតដើម្បីប្រយុទ្ធប្រឆាំង នឹងការកើនឡើងនៃការឆ្លងជំងឺកូវីដ-១៩។

សេចក្តីប្រកាសបន្ទាន់ ដែលនឹងត្រូវធ្វើឡើងក្នុងរយៈពេលមួយខែ នឹងតម្រូវឱ្យប្រជាជនស្នាក់នៅផ្ទះ និងអំពាវនាវឱ្យអាជីវកម្មរួមទាំងភោជនីយដ្ឋាន កន្លែងកម្សាន្ត និងហាងលក់ទំនិញឈប់បម្រើស្រានៅម៉ោង ៧ យប់ ហើយបិទត្រឹមម៉ោង ៨ យប់។

ការផ្លាស់ប្តូរនេះបានកើតឡើង មួយថ្ងៃបន្ទាប់ពីចំនួននៃករណី ឆ្លងវីរុសថ្មីនៅក្នុងប្រទេសជប៉ុន បានកើនឡើងដល់ ៦០០០នាក់ ជាលើកដំបូងហើយការ ព្រួយបារម្ភពីមន្ទីរពេទ្យ អាចនឹងមានការខ្វះខាតគ្រែភ្លាមៗ។

អ្នកស្រុកនៃតំបន់ដែល គ្របដណ្តប់ដោយស្ថានភាពអាសន្ន-តូក្យូ កាណាហ្កាវ៉ា ឈីបា និងសៃតាម៉ា នឹងមិនទទួលរងការជាប់គាំង ដូចតំបន់ដទៃទៀតបានដាក់ចេញនោះទេ ៕

ដោយ ឈូក បូរ៉ា

To Top