Covid-19

ប្រទេសស្រីលង្កា បង្ហាញចំណាប់អារម្មណ៍ ចង់បានវ៉ាក់សាំង របស់ប្រទេសឥណ្ឌា

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយលោករដ្ឋមន្ត្រីក្រសួង កិច្ចការងារផ្ទៃក្នុង របស់ប្រទេសឥណ្ឌា S. Jaishankar ដែលបំពេញទស្សនកិច្ចជាផ្លូវការ រយៈពេលពីរថ្ងៃនៅក្នុងប្រទេសស្រីលង្កា បាននិយាយកាលពីថ្ងៃពុធនេះថា ស្រីលង្កាបានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការទិញយកវ៉ាក់សាំង ការពារកូវីដពីឥណ្ឌា។

នៅក្នុងកិច្ចពិភាក្សាមួយជាមួយ នឹងលោកប្រធានាធិបតីនៃប្រទេសស្រីលង្កា Gtabaya Rajapaksa ផងដែរលោករដ្ឋមន្ត្រីបានបញ្ជាក់ ថាប្រទេសឥណ្ឌា បានព្រមព្រៀងរួចរាល់មកហើយ ក្នុងការផ្ដល់អាទិភាពដល់ ប្រទេសស្រីលង្កានៅពេលដែល ខ្លួនចាប់ផ្ដើមចែកចាយ វ៉ាក់សាំងទៅកាន់ប្រទេសដទៃ។

គួរឲ្យដឹងដែរថា នៅក្នុងអំឡុងនៃពេលនៃ កិច្ចប្រជុំនោះផងដែរភាគី ទាំងប្រធានាធិបតីនៃប្រទេសស្រីលង្កា និងលោករដ្ឋមន្ត្រីនៃ ប្រទេសឥណ្ឌាក៏បានយល់ព្រម ក្នុងការចូលរួមកិច្ចសហការ ពង្រឹងសហប្រតិបត្តិការរវាងទ្វេភាគីផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top