ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិបារាំងរិះគន់ អាមេរិកបញ្ហាវាយប្រហារ លើអ៊ីរ៉ង់ ដោយគ្មានមូលហេតុសមរម្យ

បរទេស: កាលពីថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា ម្សិលមិញនេះ លោកស្រីរដ្ឋមន្រ្តីក្រសួងការពារ ជាតិបារាំងបានធ្វើការរិះគន់ចំៗទៅលើសហរដ្ឋអាមេរិក ដោយពិពណ៍ថាការវាយប្រហារដែលគ្មានមូល ហេតុត្រឹមត្រូវនៅក្នុងប៉ុន្មានខែថ្មីៗនេះបានគំរាមកំហែងដល់ឈូង សមុទ្រពែរ្សហើយព្រមានថា ការរារាំងរបស់អាមេរិកដែលអូសបន្លាយរាប់ទសវត្ស នៅក្នុងតំបន់ដែលសម្បូរប្រេង នេះហាក់ដូចជាកំពុងធ្វើឲ្យខ្លួនបាត់បង់អំណាច។

លោកស្រី Florence Parly ក៏ធ្វើសេចក្តីថ្លែងដាច់ដោយឡែកពី គ្នាដែរទាំងបញ្ហាននៃការដកខ្លួនឯកតោភាគីរបស់ ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ជាមួយអ៊ីរ៉ង់ជាមួយមហាអំណាចពិភពលោកដែល នាំឱ្យមានការដាក់ទណ្ឌកម្ម ឡើងវិញទាំងបញ្ហាដែលក្រុងតេហរ៉ង់នាពេលថ្មីៗនេះ បានរំលោភលើការពង្រីក ការបង្កើនស្តុកស្តុកនិងការដាក់កម្រិត សារធាតុសម្រាប់អាវុធនុយក្លេអ៊ែរ។

គួរបញ្ជាក់ឲ្យដឹងដែរថាចាប់តាំងពីរដូវក្តៅ មកមានការវាយប្រហារ ជាបន្តបន្ទាប់នៅក្នុងតំបន់នេះដោយចាប់ផ្តើមដំបូង ពីការសង្ស័យការជីកយកប្រេងរបស់នាវា ដឹកប្រេងនៅជិតឈូងសមុទ្រ Strait of Hormuz ។

សហរដ្ឋអាមេរិកក្រោយមកបាន ធ្វើការបន្ទោសអ៊ីរ៉ង់ចំពោះការវាយប្រហារនេះជាអ្វីដែល ទីក្រុងតេហរ៉ង់បានចេញ មុខបដិសេធទាំងដែលជាក់ស្តែងអ៊ីរ៉ង់ពិតជា ធ្លាប់បានបាញ់ទម្លាក់យន្តហោះ ស៊ើបការណ៍យោធាអាមេរិកមួយគ្រឿងហើយចាប់ យកនាវាដឹកប្រេងមែនក្តី៕

ប្រែសម្រួល:ស៊ុនលី

To Top