Covid-19

ចិន មានវិធានការ ២យ៉ាង ក្នុងការប្រយុទ្ធប្រឆាំង ករណីឆ្លងជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព

ប៉េកាំង៖ ប្រទេសចិន កំពុងប្រើវិធានការរួមបញ្ចូលគ្នា ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ចំពេលដែលការលេចចេញ ករណីឆ្លងទម្រង់ថ្មី នៅក្នុងទីក្រុងប៉េកាំង និងខេត្តនានារួមមានហឺប៉ី ឡៃនីង និងហីឡុងជាំង ដោយមានវិធានការចំនួន២ គឺបង្កើនការធ្វើតេស្ដរកមេរោគ និងការចាក់វ៉ាក់សាំង។

ចំនួននៃការឆ្លងថ្មី ដែលបានបញ្ជាក់ និងឆ្លងមេរោគកូវីដ-១៩ នៅភាគខាងជើងខេត្តហឺប៉ីប្រទេសចិន បានបន្តកើនឡើង ចាប់តាំងពីខេត្តនេះ បានរាយការណ៍ពីករណីឆ្លងថ្មី ដែលត្រូវបានបញ្ជាក់នៅក្នុងស្រុក កាលពីថ្ងៃទី០២ ខែមករា។ អភិបាលរងក្រុងលោក Xu Jianpei បានឲ្យដឹងកាលពីថ្ងៃអង្គារថា មានករណី asymptomatic ចំនួន ២៣៤ ករណីត្រូវបានគេរាយការណ៍មក។

លោកអភិបាលរងក្រុង បានឲ្យដឹងទៀតថាៈទីប្រជុំជន Shijiazhuang ដែលមានជាង ៣០០ ករណី ត្រូវបានរកឃើញចាប់តាំងពីឆ្នាំនេះ បានចាប់ផ្តើមធ្វើតេស្តរកមេរោគជុំទី ២ កាលពីថ្ងៃអង្គារ។

លោក Ma Yujun អភិបាលស្តីទីនៃទីក្រុង បានប្រាប់សន្និសីទសារព័ត៌មានថា ការធ្វើតេស្តនេះ ត្រូវបានគេរំពឹងថា នឹងចំណាយពេលត្រឹមតែ ២ ថ្ងៃប៉ុណ្ណោះ។ នឹងមានបុគ្គលិកជំនាញគ្រប់គ្រាន់ សម្រាប់ការធ្វើគំរូការបញ្ចូលព័ត៌មាន និងការរក្សាសណ្តាប់ធ្នាប់ នៅគ្រប់ទីតាំងគំរូ ដើម្បីធានាថាការងារ ត្រូវបានអនុវត្តតាមរបៀបរៀបរយ និងប្រសិទ្ធភាព៕ ដោយ៖ ឈូក បូរ៉ា

To Top