Covid-19

ការស្រាវជ្រាវថ្មីរកឃើញថា អ្នកធ្លាប់ឆ្លងកូវីដអាចកើតមាន ភាពស៊ាំទៅនឹងវិរុសនេះ យ៉ាងហោចណាស់ច្រើនខែ

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា តាមរយៈការស្រាវជ្រាវថ្មីមួយ ដែលត្រូវបានធ្វើឡើងដោយភ្នាក់ងារ សុខាភិបាលរបស់អង់គ្លេស បានរកឃើញថា មនុស្សភាគច្រើនដែលធ្លាប់ បានឆ្លងកូវីដនឹងអាចធ្វើឲ្យពួកគេ មានភាពស៊ាំទៅនឹងវិរុសនេះដែល
នឹងនាំឲ្យពួកគេមិនអាចឆ្លង វាសាជាថ្មីក្នុងរយៈពេលជាច្រើនខែ។

ក្រុមអ្នកវិទ្យាសាស្ត្រ បានបញ្ជាក់យ៉ាងច្បាស់ថា អ្នកដែលបានឆ្លងកូវីដម្តងហើយ នឹងមានអត្រាឆ្លងតិចដល់ទៅ ៨៣ភាគរយ ទោះបីជាគេបានទៅប៉ះពាល់ ឬប្រាស្រ័យនៅក្បែរអ្នកជំងឺនេះម្តងទៀត ក្តីបើប្រៀបទៅនឹងអ្នកដែលមិន ដែលធ្លាប់មានប្រវត្តិឆ្លងវិរុសមួយនេះ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី អ្នកជំនាញបានព្រមានដែរថា នៅតែមានករណីខ្លះពួកគេនៅតែ អាចឆ្លងកូវីដព្រមទាំងអាច ចម្លងវាទៅអ្នកផ្សេងដដែល ៕

ប្រែសម្រួល៖ ស៊ុន លី

To Top