បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា អស់រយៈពេល ២សប្តាហ៍ចុងដើមឆ្នាំថ្មីនេះ គេបានដឹងថា ពលរដ្ឋអាមេរិកប្រមាណជា ៣៨ ០០០នាក់ហើយ ដែលបានបាត់បង់ជីវិតដោយសារ
កូវីដ១៩។
បើយោងតាមការព្យាករណ៍មួយ ដោយរដ្ឋបាលទទួលបន្ទុក កិច្ចការងារគ្រប់គ្រង និងការពារជំងឺឆ្លងរបស់អាមេរិកហៅកាត់ថា CDC បានបង្ហាញថាក្នុងរយៈពេល ៣សប្តាហ៍ខាងមុខ ពលរដ្ឋអាមេរិកប្រមាណជា ៩២ ០០០នាក់ទៀត នឹងត្រូវបាត់បង់ជីវិតបន្ថែមទៀត។
បើនិយាយពីវ៉ាក់សាំងវិញ មកទល់នឹងពេលនេះដូចគ្នាអាមេរិក បានចែកចាយបាន ២៩,៣លានដូសហើយដែរ និងចាក់វ៉ាក់សាំងបាន ១០,២លាននាក់ផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី