សេអ៊ូល៖ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក លី ណាកយ៉ុន បានអំពាវនាវដល់ប្រទេសជប៉ុននៅថ្ងៃច័ន្ទនេះ ឱ្យធ្វើការពិភាក្សាដោយស្មោះត្រង់ ដើម្បីស្វែងរកដំណោះស្រាយ ចំពោះជម្លោះទ្វេភាគីបន្ទាប់ពីទីក្រុងសេអ៊ូល បានសម្រេចចិត្តរក្សាកិច្ចព្រមព្រៀង ចែករំលែកព័ត៌មានសម្ងាត់យោធាទ្វេភាគី។
លោកលី បានឲ្យដឹងនៅក្នុងសារផ្ញើទៅកាន់កិច្ចប្រជុំមួយ នៅទីក្រុងតូក្យូដែលចូលរួមដោយ មេដឹកនាំនយោបាយ និងធុរកិច្ចមកពីប្រទេសជប៉ុន និងកូរ៉េខាងត្បូងថា“ ចាំបាច់ត្រូវធ្វើការពិភាក្សាដោយស្មោះត្រង់ ដើម្បីស្វែងរកដំណោះស្រាយពេញ លេញលើបញ្ហាលេចធ្លោរវាងរដ្ឋ” ។
នៅក្នុងកិច្ចប្រជុំដែលបានកើតឡើងប៉ុន្មាន ថ្ងៃបន្ទាប់ពីទីក្រុងសេអ៊ូល បានសម្រេចចិត្តផ្អាក ការបញ្ចប់កិច្ចព្រមព្រៀងនេះ ទោះបីជាមានការ រំលឹកអំពីទំនាក់ទំនងទ្វេភាគី ក៏ដោយ ក៏អ្នកចូលរួមបានពិភាក្សាអំពីបញ្ហា ប្រឈមក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង ក៏ដូចជាមធ្យោបាយដើម្បីលើកកម្ពស់ ការប្រាស្រ័យទាក់ទងក្នុងវិស័យឯកជន៕
ដោយ ឈូក បូរ៉ា