Covid-19

ឥណ្ឌា សាទររាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ

ភ្នំពេញ៖ លោកស្រី Devyani Uttam khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី ប្រចាំនៅកម្ពុជាបានសម្តែង ការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុវត្តយ៉ាងល្អប្រសើរ ចំពោះការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ លោកស្រី Devyani Uttamkhobragade បានថ្លែងថា «សូមសម្ដែងនូវការអបអរសាទរ ចំពោះសម្ដេចតេជោ និងរាជរ ដ្ឋាភិបាលកម្ពុជា ដែលបានអនុវត្តបានយ៉ាងល្អប្រសើរ ចំពោះការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ នៅកម្ពុជា»។

នាឱកាសនោះ លោកស្រីទូត បានលើកឡើងថា ក្នុងបេសកកម្មកាទូតនៅកម្ពុជានាពេលនេះ គឺដើម្បីពង្រឹងពង្រីកនូវកិ ច្ចសហប្រតិការដែលមានស្រាប់ ឲ្យកាន់តែរីកធំធាត់ឡើងមួយកម្រិតថែមទៀត។ លោកស្រីថា តាមរយៈការដឹកនាំរបស់ សម្ដេចតេជោ តាមរយៈអរិយធម៌វប្បធម៌ និងសាសនាដែលជាមូលដ្ឋាន មួយរវាងប្រទេសទាំងពីរ នឹងប្រឹងប្រែងធ្វើយ៉ាង ណាជំរុញការរៀបចំកម្មវិធីជាប្រចាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដើម្បីផ្សាភ្ជាប់ប្រជាជន និងប្រជាជន និងវិស័យ ពាណិជ្ជកម្មបន្ថែមពីលើទំនាក់ទំនងដែលមានស្រាប់។

ឆ្លៀតឱកាសនោះដែរ សម្ដេចតេជោបានមានប្រសាសន៍ថា «អ្វីដែលយើងអាចធ្វើនៅពេលនេះ គឺខិតខំពង្រឹ ង និងជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ របស់ប្រទេសទាំង២ ឲ្យកាន់តែស៊ីជម្រៅថែមទៀត ព្រោះពេលនេះប្រទេស ទាំងពីរ ក៏ឈានដល់កិច្ចសហការលើវិស័យសន្តិសុខ និងការពារជាតិ ដែលជាកិច្ចសប្រតិបត្តិការបែបយុទ្ធសាស្រ្តដ៏សំខាន់»។

ទន្ទឹមនឹងនោះ សម្តេចតេជោ បានលើកទឹកចិត្ត និងជំរុញឲ្យដល់ការបង្កលក្ខណៈ ល្អមួយសម្រាប់ជាលើកទឹកចិត្ត និងទំនុកចិត្តដល់អ្នកវិនិយោគ ដូចជា លើកស្ទួយពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឲ្យកាន់តែ មានការរីកចម្រើនឡើងថែមទៀត ដើម្បីបើកឱកាស និងកម្ពស់ភាពជាដៃគូរវាងប្រទេស ទាំងពីរ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្ដែងនូវការអបអរសាទរផងដែរ ដែលប្រទេសឥណ្ឌាបាន ផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ បានជោគជ័យ និងបានប្រកាសដាក់ឲ្យប្រើប្រាស់នាពេលថ្មីៗនេះ។ សម្តេច ក៏ បានស្នើសុំឥណ្ឌាឧបត្ថម្ភវ៉ាក់សាំងកូវីដ១៩ ដល់កម្ពុជាដើម្បីចាក់ជូនពលរដ្ឋខ្មែរ ព្រោះវ៉ាក់សាំងដែលជាជំនួយ ពីមិត្តចិនអាចនឹងមិនគ្រប់គ្រាន់ ៕

To Top