Covid-19

ប្រេស៊ីល មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ប្រចាំថ្ងៃខ្ពស់បំផុត រហូតដល់ជាង ១៣០០នាក់

រីយ៉ូ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីល កាលពីថ្ងៃពុធបានរាយការណ៍ថា មានអ្នកស្លាប់ច្រើនជាងចំនួន ១,៣៤០ នាក់ពីការស្លាប់ដោយជំងឺកូវីដ- ១៩ នៅក្នុងមួយថ្ងៃ ដែលជាចំនួនខ្ពស់បំផុតប្រចាំថ្ងៃទី២ ចាប់តាំងពីថ្ងៃទី១៩ ខែសីហា។

ចំនួនអ្នកស្លាប់ក្នុងមួយថ្ងៃខ្ពស់បំផុត គឺ ១,៥២៤ នាក់ ដែលបានចុះបញ្ជីនៅថ្ងៃទី០៧ ខែមករា។ អ្នកស្លាប់ចុងក្រោយ បានធ្វើឱ្យចំនួនអ្នកស្លាប់ នៅទូទាំងប្រទេសកើនដល់ ២១២,៨៣១ នាក់ ដែលជាចំនួនខ្ពស់បំផុតទី ២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក

ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយការធ្វើតេស្ត
បានរកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៦៤,៣៨៥ ករណី នាំឱ្យចំនួនសរុបដល់ទៅ ៨,៦៣៨,២៤៩ ដែលជាប្រទេសធំជាងគេលំដាប់ទី ៣ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកនិងឥណ្ឌា។

រដ្ឋសៅប៉ូឡូ ដែលមានប្រជាជនច្រើនជាងគេ នៅក្នុងប្រទេសនេះ រងផលប៉ះពាល់ខ្លាំងជាងគេ គឺ ១,៦៥៨,៦៣៦ ករណី និងអ្នកស្លាប់ ៥០,៦៥២ នាក់បន្ទាប់មក គឺទីក្រុងរីយ៉ូដឺហ្សាណេរ៉ូមានចំនួន ៤៩០,៨២១ ករណី និងស្លាប់ ២៨,២១៥ នាក់៕ ដោយ៖ ឈូក បូរ៉ា

To Top