ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ថា តួលេខផ្លូវការបានប្រកាស កាលពីថ្ងៃពុធថា ពលរដ្ឋនៅចក្រភពអង់គ្លេស ចំនួន១.៨២០នាក់ បានស្លាប់ក្នុងអំឡុងពេល២៨ថ្ងៃ នៃការធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា ដែលជាតួលេខខ្ពស់បំផុតនៃអ្នកស្លាប់ ដែលបានរាយការណ៍ ក្នុងរយៈពេលតែ១ថ្ងៃប៉ុណ្ណោះ ចាប់តាំងពីផ្ទុះជំងឺឡើង នៅក្នុងប្រទេស ។
ទិន្នន័យបានបង្ហាញថា សរុបអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា នៅចក្រភពអង់គ្លេស នាពេលឥឡូវនេះចំនួន៩៣.២៩០នាក់ ។
តួលេខចុងក្រោយបានមកមួយថ្ងៃ មុនពេលដែលចំនួនអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា នៅចក្រភពអង់គ្លេស បានកើនឡើងលើសពី ៩០.០០០នាក់ កាលពីថ្ងៃអង្គារ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា