Covid-19

ឥណ្ឌូនេស៊ី ចុះក្នុងបញ្ជី ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងដល់ជាង ១លាននាក់

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពី រាត្រីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ថា ប្រទេសឥណ្ឌូនេស៊ី បានចុះក្នុងបញ្ជី ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ជាង១លាននាក់ហើយ ។

គិតត្រឹមថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១ ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេចុះក្នុងបញ្ជីដែលមានអ្នកឆ្លងជំងឺកូវីដ១៩លើសពី១លាននាក់ ចាប់តាំងពីផ្ទុះ ជំងឺឡើងជាលើកដំបូង នៅក្នុងប្រទេស កាលពីខែមីនា ឆ្នាំមុន ។

បច្ចុប្បន្ននេះ ដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺបានអនុវត្តន៍ ។

គេឃើញក្រុមការងារផ្នែកសុខភាពបានធ្វើការសម្លាប់ មេរោគ ដោយប្រើធុងថ្នាំបាញ់ នៅតាមកន្លែងនានា នៅក្រុង South Tangerang ៕

To Top