សេអ៊ូល៖ អតីតមេបញ្ជាការ កងទ័ពសហរដ្ឋអាមេរិក បានលើកឡើងថាការធ្វើសមយុទ្ធបាញ់កាំភ្លើង ធំរបស់កូរ៉េខាងជើង ពីកោះព្រំដែនកូរ៉េមួយ នៅសមុទ្រលឿង អាចជាសញ្ញាបង្ហាញថា ទីក្រុងព្យុងយ៉ាង លែងគោរពកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េទៀតហើយ ។
លោក Vincent Brooks ដែលបានបម្រើការជាមេបញ្ជាការ USFK ពីឆ្នាំ ២០១៦-២០១៨ ក៏បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយវិទ្យុសំឡេង សហរដ្ឋអាមេរិក (វីអូអេ) កាលពីថ្ងៃអង្គារថា សមយុទ្ធបាញ់កាំភ្លើងធំរបស់កូរ៉េខាងជើង ពីកោះឆាងរិន ជាប់ព្រំដែនអាចមានន័យថា ការរំលោភកាន់តែច្រើន អាចកើតឡើង។
ដោយយោងទៅលើកិច្ចព្រមព្រៀងយោធាថ្ងៃទី ១៩ ខែកញ្ញា  ដែលបានចុះហត្ថលេខាដោយកូរ៉េទាំងពីរកាលពីឆ្នាំមុន  ក្នុងអំឡុងកិច្ចប្រជុំកំពូលលើកទី ៣ រវាងប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន  ជេអ៊ីន  បានឲ្យដឹងថា“ នេះគឺជាការរំលោភជាលើកដំបូង  ដែលបានទទួលស្គាល់នៃកិច្ចព្រមព្រៀងទូលំទូលាយ  វាគឺជាការខកចិត្តមួយ” និងមេដឹកនាំកូរ៉េខាងជើងលោក  គីម  ជុងអ៊ុន៕
ដោយ  ឈូក  បូរ៉ា
													
																							