បរទេស៖ លោក Wunna Maung Lwin រដ្ឋមន្រ្តីក្រសួងការបរទេសដែលតែងតាំង ដោយយោធាមីយ៉ាន់ម៉ា បានជួបជាមួយសមភាគីឥណ្ឌូណេស៊ីនិងថៃ កាលពីថ្ងៃពុធ នៅទីក្រុងបាងកក ជាកន្លែងដែលពួកគេបានពិភាក្សា អំពីវិធីដើម្បីស្វែងរកដំណោះស្រាយ ដោយសន្តិវិធីចំពោះវិបត្តិនយោបាយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ដោយលាតត្រដាងប្រាប់ ក្រុមអ្នកយកព័ត៌មានអំពីកិច្ចប្រជុំ ៣ ផ្លូវ ដែលបានធ្វើឡើងនៅ អាកាសយានដ្ឋានដុនមឿង, រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi បាននិយាយថា លោកស្រីបានស្នើដល់មន្រ្តីមីយ៉ាន់ម៉ា ឱ្យ“ ផ្តល់អាទិភាពផ្នែកសុវត្ថិភាព និងសុខុមាលភាព ដល់ប្រជាជនរបស់លោក” ។
លោកស្រី Retno បានប្រាប់សន្និសីទសារព័ត៌មាន ជាក់ស្តែងនៅពេលមកដល់ក្រុងហ្សាការតា ពេលត្រឡប់ពីទីក្រុងបាងកកថា «សុវត្ថិភាពនិងសុខុមាលភាព របស់ប្រជាជនមីយ៉ាន់ម៉ា ត្រូវតែត្រូវបានការពារ»។
លោកស្រីរដ្ឋមន្រ្តីបានថ្លែង នៅក្នុងកិច្ចប្រជុំរយៈពេល ២០នាទី អំពីសារៈសំខាន់នៃរដ្ឋសមាជិកអាស៊ានទាំងអស់ ឱ្យគោរពគោលការណ៍ដែលមានចែង នៅក្នុងធម្មនុញ្ញអាស៊ាន ហើយថា លោកស្រីនៅតែបន្តផ្ញើសារនេះឱ្យលឺខ្លាំងៗ និងច្បាស់ៗ ៕
ប្រែសម្រួលៈ ណៃ តុលា