នយោបាយ

លោក សយ សុភាព៖ ទន្លេមេគង្គ នឹងក្លាយជាប្រធានបទ វាយប្រហារកម្ពុជា

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានលើកឡើងថា សហរដ្ឋអាមេរិកជាយុទ្ធសាស្ត្រ និងដៃគូក្រោមរូបភាពឥណ្ឌូប៉ាស៊ីហ្វិក នឹងលើកយកបញ្ហាទន្លេមេគង្គមក វាយប្រហារ កម្ពុជា ចាប់ពីឥឡូវនេះ ជាពិសេស កម្ពុជា នឹង ក្លាយជាប្រធាន អាស៊ាន ប្តូរវេននៅ ឆ្នាំ២០២២។

លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានសរសេរនៅលើ គេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៦ កុម្ភៈនេះថា ប៉ុន្មានថ្ងៃកន្លងទៅនេះ វិទ្យុសំឡេង របស់ អាមេរិក(Voa Rfa the cambodia daily និង ប្រព័ន្ធ ឃោសនា របស់ ឥណ្ឌូប៉ាស៊ីហ្វិក) លើកយក ប្រធានបទ ទន្លេមេគង្គ មកផ្សាយ វាយ ប្រហារ យ៉ាងខ្លាំង ចំពោះចិន និង ប្រទេសជាសមាជិកតាមដងទន្លេមេគង្គLMI ( lower Mekong Initiative) ជាពិសេស កម្ពុជា ដែល ពួកគេចោទថា ស្និទ្ធនឹងចិនដែលជាមិត្តដែកថែប ( M LC) មេគង្គ-ឡានឆាង លើកលែង ប្រទេស មីយ៉ាន់ម៉ា ដែលមិនមែនសមាជិក។

លោក សយ សុភាពបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិកចាប់លូកដៃ ចូលកកូកកាយ នៅពេលប្រទេសឡាវ ចាប់ផ្តើមសាងសង់ទំនប់វារីអគ្គិសនី ដន សាហុង កាលពីឆ្នាំ ២០១៥ដែលព្រំប្រទល់ជាប់ខេត្តស្ទឹងត្រែង។

សម្តេចតេជោ ហ៊ុន សែន និង លោក ថងលូន ស៊ីស៊ូលីត អញ្ជើញទៅពិនិត្យទំនប់វារីអគ្គីសនីដងសាហុងរបស់ប្រទេសឡាវ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

លោកស្រី គ្លីន តុន អតីតរដ្ឋមន្ត្រីការបរទេស និង លោក ចន ឃឺរី ជាអ្នកដើរតួសំខាន់ នៅក្នុងកិច្ចការនេះ ជំនាន់ លោក អូប៉ាមាជាប្រធានាធិបតី។ ទូតអាមេរិកនៅភ្នំពេញ ធ្វើកិច្ចការងាររនេះយ៉ាងសកម្មដោយ ឯកអគ្គរដ្ឋទូត វីលៀម ហេដ ជិះទូក តាមដងទន្លេ មេគង្គ។ នៅឆ្នាំ២០១៧អាមេរិកជួលក្រុមស្រាវជ្រាវ មកសិក្សាអភិរក្សមច្ឆាកម្រ តាមដងទន្លេមេគង្គ ហើយ បន្តបន្ទាប់មកទៀតមន្ត្រីការទូតអាមេរិករៀបចំលែងពូជត្រីកម្រ ។សកម្មភាពទាំអស់នេះ អ្នកយុទ្ធសាស្ត្រ និង ភូមិសាស្ត្រយល់ថា អាមេរិក និង ឥណ្ឌូប៉ាសុីហ្វិក ទប់ស្កាត់ ឥទ្ធិពលចិន( មេគង្គ-ឡានឆាង)តែប៉ុណ្ណោះ។ ប្រទេស វៀតណាម ជា អ្នកជំទាស់ខ្លាំង ជាងគេទៅនឹង យុទ្ធសាស្ត្រចិន លើបញ្ហាទន្លេមេគង្គ។ នេះជាផ្នែកមួយនៃ យុទ្ធសាស្ត្រ ប្រឆាំងចិនលើដីខ្មែរ របស់អាមេរិក។

លោក សយ សុភាព សង្កត់ធ្ងន់ថា “គេនឹងឲ្យអង្គការក្រៅរដ្ឋាភិបាល របស់គេទាំងខ្មែរ និងបរទេសស្រែក និង ធ្វើសកម្មភាពប្រឆាំង ក្រៅពីលើកឡើង ពីបញ្ហាសិទ្ធិមនុស្ស សិទ្ធិបញ្ចេញមតិ ប្រជាធិបតេយ្យ ទំនាស់ដីធ្លី ទាមទារឲ្យគោរពកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ល។ សូមរង់ចាំតាមដាន ទាំងអស់គ្នា”៕

Ambassador Heidt and members of the The U.S. Ambassador’s Youth Council and the Young Eco Ambassadors joined biologist Zeb Hogan last night on a sunset cruise along the Mekong and Tonle Sap rivers.
“These rivers are crucial to #Cambodia,” said Dr. Hogan, the host of the cable TV show “Monster Fish” that has featured animals from Cambodia’s rivers. “Almost everyone is dependent on them in some way.”
Dr. Hogan is the lead researcher for “The Wonders of the Mekong,” a five-year, $5 million project funded by USAID – US Agency for International Development that aims to preserve a functional, biodiverse, and healthy Mekong River. The initiative was launched last month. You can read more about the project here: goo.gl/nG00kR.
During the cruise, Dr. Hogan discussed threats to the rivers, such as over fishing, as well as steps people can take take to help preserve Cambodia’s waterways.
Facebook Page U.S. Embassy Phnom Penh, Cambodia

To Top